Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើករថយន្ត​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ស្លា​.​ប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់

ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បើករថយន្ត​ធ្លាក់​ផ្លូវ ដោយ​ខ្លួនឯង (​បើកបរ​ក្នុង​សភាព​ងងុយដេក​) លើ​ផ្លូវជាតិ​លេខ​៣៣ ចំណុច​ទល់មុខ​សាកលវិទ្យាល័យ​តេ​ជោ ហ៊ុន សែន ចំការ​ដូង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

រថយន្ដ​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BC-3606 បើកបរ​ដោយ​ឈ្មោះ ម៉ី​ន អាស៊ី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​) ។

អ្នក​រួម​ដំណើរ ចំនួន​១១​នាក់ រង​របួសធ្ងន់​និង​ស្រាល រួម​មាន ៖
១,​ឈ្មោះ បូ រី​រ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (​ស្លា​.​ប់​)
២,​ឈ្មោះ សា តាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់​)
៣,​ឈ្មោះ និ​ច សូ​ឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
៤,​ឈ្មោះ ហា ហ្វី​ស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
៥,​ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់​)
៦,​ឈ្មោះ ហូ ស៊ី​ត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (​របួសស្រាល​)
៧,​ឈ្មោះ ស ហ្វី​យ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​)
៨,​ឈ្មោះ មៃ រ៉ា អាយុ ១​ខួប ទារក ស្រី (​របួសធ្ងន់​)
៩,​ឈ្មោះ អូ ម៉ា​រក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (​របួសធ្ងន់​)
១០,​ឈ្មោះ ម៉ូ សើ​ត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
១១,​ឈ្មោះ សា រី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​)
អ្នក​រង​របួស​ទាំង​១២​នាក់ ខាងលើ​រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

បច្ចុប្បន្ន អ្នក​រង​របួស​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​អ្នក​ស្លាប់ បាន​រៀបចំ​ប្រគល់​ស​.​ព ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

PicturePicturePicture