Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើកវគ្គបំប៉នស្ដីពីគរុកោសល្យ និងវិធីសាស្រ្តនៃការបង្រៀនមុខវិជ្ជាអប់រំកាយ

Views: 28

ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖​ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នសមត្ថភាព ជូនបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាស្ដីពី “គរុកោសល្យ និងវិធីសាស្រ្តនៃការបង្រៀនមុខវិជ្ជាអប់រំកាយ” នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

អ្នកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបញ្ជាក់ថាវគ្គបំប៉ននេះរៀបចំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន៣៨នាក់ ស្រីចំនួន ១៦នាក់ ជាមន្ត្រី នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

វគ្គនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍបុគ្គលិកអប់រំពង្រឹងគរុកោសល្យ និងវិធីសាស្រ្តនៃការបង្រៀនមុខវិជ្ជាអប់រំកាយបំពេញក្រេឌីតឆ្ពោះទៅការទទួលបានសញ្ញាបត្របរិញ្ញាបត្រនាពេលអនាគតបំប៉នគ្រូឧទ្ទេសឲ្យមានសមត្ថភាពបង្រៀនបែបថ្មីក្នុងកម្មវិធីសិក្សាបរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រ ឯកទេសអប់រំកាយ។ អ្នកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានចាត់ទុកថានេះជាវគ្គមួយដ៏មានសារសំខាន់ហេតុនេះសិក្ខាកាមដែលចូលរួមទាំងអស់ត្រូវតែយកចិត្តទុកដាក់ហើយអ្វីដែលជាចម្ងល់ត្រូវតែហ៊ានសាកសួរដល់គ្រូឧទ្ទេស៕/r

Post navigation