Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រារព្ធពិធី ទិវាអប់រំកាយថ្នាក់ជាតិលើកទី៣ នៅទីរួមខេត្តពោធិ៍សាត់

Views: 8

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី១ខែមេសាឆ្នាំ២០២៣ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាអប់រំកាយថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣នៅទីរួមខេត្តពោធិ៍សាត់។

លោក ប៊ូ ជុំសេរី បានពន្យល់ថាទិវាអប់រំកាយគឺជាទិវាមួយដ៏មានសារៈសំខាន់ដូចនឹងទិវាផ្សេងៗទៀតដែរទាំងនៅក្នុងប្រទេសរបស់យើង  ។អប់រំកាយ និងកីឡា មានតួនាទីយ៉ាង សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា សីលធម៌ល្អ និងរួម ចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព។

ជាមួយគ្នានេះដែរសកម្មភាពអប់រំកាយនិងកីឡាបានដើរតួនាទីធ្វើជាគំរូល្អកីឡាជាអ្នកនាំសារសន្តិភាពនិងអាចដណ្ដើមនូវកិត្យានុភាពជូនជាតិទៀតផងដែរ។មិនត្រឹមតែប៉ុណ្ណោះប្អូនៗ និងក្មួយៗ ជាសិស្សានុសិស្ស ដែលបានរៀននូវមុខវិជ្ជាអប់រំកាយ និងលេងកីឡាជាប្រចាំ អាចចៀសផុតពីអំពើអបាយមុខផ្សេងៗដូចជាការប្រើប្រាស់អំពើហិង្សាការសេពគ្រឿងញៀនជាដើម។

លោកបន្តថា ការអប់រំកាយ និងកីឡានាំឱ្យមនុស្សមានសុខភាពល្អ មានវិន័យ មានសណ្ដាប់ធ្នាប់ មានសេចក្ដីថ្លៃថ្នូរនិងនាំឱ្យមានកិត្តិយស។ប្រការទាំងនេះហើយដែលនាំឱ្យក្មួយៗទាំងអស់គ្នាអាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគត៕សរន-PC

Post navigation