Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រភពទឹក​ថ្មី​ត្រូវបាន​រក​ឃើញ​ពី​សំណាក​ព្រះ​ចន្ទ ដែល​ចិន​យក​មក​ផែនដី​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រភពទឹក​ថ្មី​និង​អាច​កកើត​ឡើងវិញ​នៅលើ​ឋាន​ព្រះ​ចន្ទ​សម្រាប់​អ្នករុករក​នាពេល​អនាគត​នៅក្នុង​សំណាក​ដី​ព្រះ​ចន្ទ​ពី​បេសកកម្ម​របស់​​ចិន​។​

​ទឹក​ត្រូវ​បាន​បង្កប់​ក្នុង​ថ្ម​ថ្លា​តូចៗ​នៅក្នុង​ដី​ព្រះ​ចន្ទ កន្លែង​ដែល​អាចម៍ផ្កាយ​បាន​បុក​។ ថ្ម​ចម្រុះ​ពណ៌​ភ្លឺ​ចាំង​ទាំងនេះ​ស្ថិតនៅ​ក្នុង​សំណាក​ដី​ដែល​បញ្ជូន​មក​ពី​ព្រះ​ចន្ទ​ដោយ​ចិន​ក្នុង​ឆ្នាំ ២០២០​។​

​លោក ហឺ​ជីវ ហ៊ុយ (Hejiu Hui) មកពី​សាកលវិទ្យាល័យ​ណាន​ជី​ង (Nanjing) ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ​បាន​និយាយ​ថា​ថ្ម​ថ្លា​ទាំងនោះ​មាន​ទំហំ​ចាប់ពី​ទទឹង​សក់​មួយ​សរសៃ​រហូតដល់​​ទទឹង​សក់​ច្រើន​សរសៃ ហើយ​សារ​ធាតុទឹក​គឺ​គ្រាន់តែ​ជា​ប្រភាគ​តូច​បំផុត​ប៉ុណ្ណោះ​។​

​ដោយហេតុថា​មាន​ថ្ម​ល្អិតៗ​បែប​នេះ​រាប់​ពាន់​លាន​ពី​ផលប៉ះពាល់​របស់​អាចម៍​ផ្កាយ នោះ​អាច​មានន័យ​ស្មើ​នឹង​បរិមាណ​ទឹក​ដ៏​ច្រើន ប៉ុន្តែ​ការជីក​យក​ថ្ម​ល្អិត​ទាំងនេះ​នឹង​មាន​ការលំបាក​ណាស់​។​

​លោក​ហ៊ុយ​បាន​និយាយ​នៅក្នុង​អ៊ីមែល​ថា “​មែន​ហើយ វា​នឹង​ត្រូវការ​ថ្ម​ថ្លា​ច្រើនណាស់​” “​និយាយ​ឱ្យ​ខ្លី មាន​ថ្ម​ថ្លា​ល្អិតៗ​ច្រើន​ណាស់​នៅ​លើ​ព្រះ​ចន្ទ​”​។​

​ថ្ម​ល្អិត​ទាំងនេះ​អាច​ផ្តល់​ទឹកបាន​ដោយសារ​តែ​ការធ្លាក់​អ៊ីដ្រូសែន​ចុះ​មក​លើ​ព្រះ​ចន្ទ​ឥត​ឈប់​ឈរ​នៅ​ក្នុង​ខ្យល់​ព្រះអាទិត្យ​។ ការរកឃើញ​ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​នៅក្នុង​​ទិនានុប្បវត្តិ Nature Geoscience គឺ​ផ្អែក​លើ​ថ្ម​ថ្លា​ចំនួន ៣២ ដែល​សម្រាំង​ពី​ដី​ព្រះ​ចន្ទ ដែល​យក​មក​ផែនដី​ពី​បេសកកម្ម​យាន Chang’e 5៕

​អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​យក​ប្រអប់​ផ្ទុក​ដី​ព្រះ​ចន្ទ​សម្រាប់​ពិសោធន៍​អំឡុង​ឆ្នាំ​២០២០

Post navigation