Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រភេទ អាហារ ជំនួយ ដល់ សុខភាព ផ្លូវចិត្ត​

Views: 4

ដោយៈ health.com.kh
ប្រភេទ អាហារ ដែល ល្អ បំផុត សម្រាប់ ខួរក្បាល គឺ អាស្រ័យ ទៅលើ គោលបំណង ដែល ចង់ ទទួលបាន ។ ចំណុច ខុសគ្នា នៃ សុខភាព ដំណើរការ ខួរក្បាល មាន ដូច ជា ការ ចងចាំ ភាព អំណ ត់ របស់ ខួរក្បាល គំនិត ច្នៃប្រឌិត និង ការ ផ្តោតអារម្មណ៍ ។ អាហារ សម្រាប់ ខួរក្បាល ដែល ល្អ បំផុត ត្រូវមាន ផ្ទុក អង់ ទី អុក ស៊ី​ដង់ វីតាមីន និង សារធាតុ ខនិជ ដែល ជួយ ភ្ញោ ច ខួរក្បាល មាន សារសំខាន់ ណាស់ សម្រាប់ ដំណើរការ ខួរក្បាល និង ការពារ ខួរក្បាល ពី ការចុះ ខ្សោយ ដែល កើតឡើង ដោយសារ រ៉ាឌីកាល់ សេរី ដែល បំផ្លាញ ខួរក្បាល ។

១. ជំនួយ ការចងចាំ ៖ ផ្លែ ប្ល៊ូ ប៊ឺ រី គឺជា ផ្លែឈើ ល្អ បំផុត សម្រាប់ ជំនួយ ការចងចាំ ព្រោះ វា សម្បូរ ទៅ ដោយ សារធាតុ quercetin ។ អាហារ ផ្សេងទៀត ដែល សម្បូរ សារធាតុ quercetin នេះ មាន ដូចជា ខ្ទឹម បារាំង , ផ្លែ ប៉េងប៉ោះ ប្រភេទ តូច (cherry tomatoes), ខាត់ណា ប្រូ ខូ​លី (broccoli), និង ផ្លែ អា ព្រី ខុ​ត (apricot) ។ ស្ពៃ ក្តោប , ផ្កា ខាត់ណា , ស្ពៃ ស្ពី​ណា ច (spinach), ពពួក ផ្លែ ប៊ឺ រី , ផ្លែឈើ រី , ផ្លែ ត្រប់ , និង ឆៃថាវ ក៏ ជួយ បង្កើន ការចងចាំ ដែរ ។ ការសិក្សា ស្រាវជ្រាវ ថ្មីៗ នេះ បាន រកឃើញ ប្រភេទ អាហារ ថ្មី ដែល អាច ជួយ បង្កើន ការចងចាំ ។ សាកលវិទ្យាល័យ Tufts នៅ បូ​ស្តុ​ន បាន រកឃើញ ថា អាស៊ីត ហ្វូ លិច (folic acid) អាច ជួយ ដល់ ការចងចាំ ចំណែកឯ សាកលវិទ្យាល័យ វេជ្ជសាស្ត្រ Rush នៅ ស៊ីកា ហ្គូ បាន រកឃើញថា ការ ទទួលទាន ត្រី អាច ជួយ បញ្ឈប់ ការធ្លាក់ចុះ នៃ ការចងចាំ ។

២. ភាព អំណ ត់របស់ ខួរក្បាល ៖ ចូរ ទទួលទាន ផ្លែ អា ព្រី ខុ​ត ដើម្បី ប្រឆាំង នឹង ភាព ហត់នឿយ របស់ ខួរក្បាល ។ ភាព ហត់នឿយ របស់ ខួរក្បាល ធ្វើ​ឲ្យ ខួរក្បាល ច្របូកច្របល់ និង ពន្យឺត ល្បឿន នៃ ការ ដំណើរការ ខួរក្បាល ។ វា កើត ឡើង ដោយសារ ការប្រើប្រាស់ ទៅ ប្រឈម មុខ ដោះស្រាយ នឹង បញ្ហា ជាច្រើន ដែល កើតមានឡើង ជា រៀងរាល់ថ្ងៃ ។ អាហារ ផ្សេងទៀត ដែល ជួយ ដល់ ភាព អំណ ត់របស់ ខួរក្បាល មានដូចជា ការ៉ុត , ផ្លែ dates, ស្លឹក basil, ជី អង្កាម និង ស្លឹក stevia ។

៣. អារម្មណ៍ ៖ អារម្មណ៍ មិន ល្អ របស់ អ្នកភាគច្រើន បង្ករ ឡើង ដោយ ការ ទទួលទាន ជាតិ ស្ករ ច្រើនពេក ។ អ្នក អាច កាត់បន្ថយ ជាតិ ស្ករ បាន ដោយ ការ ទទួលទាន អាហារ មិនសូវមាន ជាតិ ស្ករ និង អាហារ ដែល សម្បូរ ជាតិ សរសៃ និង ប្រូតេអ៊ីន ព្រោះ វា អាច ស្រូបយក ជាតិ ស្ករ ។ អាស៊ីត ខ្លាញ់ អូ មេ​ហ្គា ៣ ដែល ច្រើន តែ មាន នៅក្នុង ខ្លាញ់ត្រី ជួយ ប្រឆាំង នឹង អា ការៈធ្លាក់ ទឹកចិត្ត ។ វីតាមីន B12 និង folate ត្រូវបាន គេ ទទួលទាន ដើម្បី បង្កើត សារធាតុ សេ​រ៉ូ តូ​នី ន (serotonin) ។ វីតាមីន B12 មាន នៅក្នុង ត្រី សាច់គោ គ្រឿង បរិភោគ ផលិត ពី ទឹកដោះគោ និង ស៊ុត ។ ចំណែកឯ folate មាន នៅក្នុង oatmeal, សណ្តែកសៀង , ឆៃ ថាវ , ខាត់ ណា broccoli, គ្រាប់ ផ្កាឈូក រតន៍ និង ផ្លែ ក្រូចពោធិ៍សាត់ ។

៤. គំនិត ច្នៃប្រឌិត ៖ គំនិត ច្នៃប្រឌិត ត្រូវការ ដំណើរការ ជា ច្រើន ដែល ទាមទារ នូវ អាហារ ដែល សម្បូរ ទៅ ដោយ កាបូន អ៊ី ដ្រា​ត ដើម្បី បំ លែង ជា ថាមពល ។ អាស៊ីត ខ្លាញ់ អូ មេ​ហ្គា ៣ ដែល ជួយ ធ្វើ​ឲ្យ អ្នក មាន អារម្មណ៍ល្អ ក៏ ជួយ ខួរក្បាល ក្នុង ការបង្កើត ផ្លូវ ថ្មី ដើម្បី ទទួលយក ពត៌មាន ថ្មីៗ ផងដែរ ។ សមត្ថភាព ក្នុង ការច្នៃប្រឌិត ក៏ត្រូវ ធ្លាក់ចុះ ផងដែរ នៅពេល ដែល រ៉ាឌីកាល់ សេរី បំផ្លាញ ខួរក្បាល ។ ប៉ុន្តែ រ៉ាឌីកាល់ សេរី អាច បំបាត់ បាន ដោយ អង់ ទី អុក​ស៊ី ដង់ ដែលមាន ក្នុង អាហារ ដែល សម្បូរ ដោយ វីតាមីន C និង វីតាមីន E ។ អាហារ ដែល សម្បូរ វីតាមីន C មានដូចជា ពពួក ផ្លែក្រូច ហើយ វីតាមីន ទាំងពីរ មាន នៅក្នុង គ្រាប់ ផ្កាឈូក រតន៍ , ខាត់ ណា broccoli និង ស្ពៃ ស្ពី​ណា ច ។

៥. ការ ផ្តោតអារម្មណ៍ ៖ ការ ផ្តោតអារម្មណ៍ ទាក់ទង ទៅនឹង ការដកចេញ នៃ ភាព រំខាន ។ វា គឺជា ការរក្សា នូវ សុខ ភាព នៃ ការ វិនិច្ឆ័យ និង ការរក្សា កម្រិត ថាមពល របស់ ខួរក្បាល ។ វីតាមីន B, C, E និង ម៉ាញេស្យូម ជួយ បង្កើន ការប្រមូល អារម្មណ៍ របស់​អ្នក ។ ចំណែកឯ ត្រី​ធូ ណា , ផ្លែ អា ទី សូ (artichokes), ចេក , ស្រូវ barley, អង្ករ សម្រូប , ស្រូវ សាឡី , គ្រាប់ អាល់ ម៉ុ​ន , គ្រាប់ស្វាយចន្ទី , ពពួក សណ្តែក និង ដំឡូងបារាំង សុទ្ធតែ សម្បូរ ទៅដោយ ម៉ាញេស្យូម ៕​/PC

Post navigation