Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រភេទកីឡាដែលបានបញ្ចប់នៅថ្ងៃនេះបន្ថែម

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញានេះកីឡា៣ប្រភេទទៀតត្រូវបានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា។

ប្រភេទកីឡាបាល់បោះវិញ្ញាសាបាល់បោះនារីបានបញ្ចប់តាំងពីថ្ងៃទី៨ ខែកញ្ញាម្ល៉េះ ដោយមេដាយមាសបានទៅខេត្តកំពង់ស្ពឺ មេដាយប្រាក់បានទៅខេត្តកណ្ដាល និងមេដាយសំរិទ្ធបានទៅខេត្តសៀមរាប។

ដោយឡែកវិញ្ញាសាបាល់បោះបុរសដែលទើបតែបញ្ចប់មេដាយមាសបានទៅខេត្តសៀមរាប មេដាយប្រាក់បានទៅរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានទៅខេត្តបាត់ដំបង។

លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញចូលរួមបំពាក់ មេដាយដល់ជ័យលាភីក្នុងពិធីបិទការប្រកួតបាល់បោះនេះ។

សម្រាប់ប្រភេទកីឡាបាល់ទះក៏បានបញ្ចប់ការប្រកួតទាំងវិញ្ញាសាបុរស និងវិញ្ញាសានារីដែរ។ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហ ព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី។ ប្រភេទកីឡាវាយសីវិញក៏បានបញ្ចប់ជាស្ថាពរដែរហើយក្នុងពិធីបំពាក់មេដាយមានការចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា៕/r

Post navigation