Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រទេស​លោកខាងលិច​សន្យា​ផ្តល់​ជំនួយ​យោធា ១,៥៥ ពាន់​លាន​ដុល្លារ​ដល់​អ៊ុ​យក្រែន​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​ដា​ណឺម៉ា​កលោក ម៉ូធិន បូត​ស្កូវ (Morten Bodskov) បាន​និយាយថា​ប្រទេស​លោកខាងលិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​បាន​សន្យា​ផ្តល់​​ប្រាក់​ជាង ១,៥ ពាន់​លាន​អឺរ៉ូ (១,៥៥ ពាន់​លាន​ដុល្លារ​) ជា​សាច់ប្រាក់ សម្ភារៈ និង​ការបណ្តុះបណ្តាល​ដើម្បី​បង្កើន​សមត្ថភាព​យោធា​របស់​អ៊ុយ​ក្រែន​ក្នុងសង្គ្រា​មរបស់ខ្លួន​ប្រឆាំងនឹ​ង​រុស្ស៊ី​។​

​ប្រាក់ ដែល​ត្រូវបាន​សន្យា​ដោយ​ក្រុម​ប្រទេស​ចំនួន ២៦ ក្នុង​សន្និសីទ​នៅ​ទីក្រុង​កូ​ប៉ិន​ហាក នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ឡើងវិញ​នូវ​សព្វាវុធ កាំ​ជ្រួច និង​គ្រាប់​យុទ្ធភ័ណ្ឌ​ដែល​មាន​ស្រាប់​បង្កើនការ​​ផលិត​អាវុធ​សម្រាប់​អ៊ុ​យក្រែន បណ្តុះបណ្តាល​ទាហាន​អ៊ុ​យក្រែន និង​ដោះមីន​ចេញពី​តំបន់​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។

​លោក​បូត​ស្កូវ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​ដែល​ប្រមូលផ្តុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​រយៈពេល​វែង​សម្រាប់​ការការពារ​របស់​អ៊ុយ​ក្រែន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ថា “​យើង​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​ក្នុង​តម្រូវការ​យោធារ​បស់​ខ្លួន​”​។​

​លោក​បូត​ស្កូវ​បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ប៉ូឡូញ ស្លូ​វ៉ាគី និង​សាធារណរដ្ឋ​ឆែក បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការពង្រីក​ការផលិត​ប្រព័ន្ធ​កាំភ្លើង​ធំ​គ្រាប់​យុទ្ធភ័ណ្ឌ​និង​ឧបករ​ណ៍​យោធា​ផ្សេង​​ទៀត​ទៅ​កាន់​អ៊ុ​យក្រែន​។​

​ចក្រភព​អង់គ្លេស ដែល​បាន​បរិច្ចាគ​ប្រព័ន្ធ​សព្វាវុធ​ទំនើបៗ​រួច​ហើយ​ដល់​អ៊ុយ​ក្រែ​ន​និង​ផ្តល់​ការហ្វឹកហ្វឺ​ន​ដល់​ទាហាន​រាប់ពាន់នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សន្យា​ផ្តល់​ប្រាក់​បន្ថែម ៣០០ លាន​អឺរ៉ូ​រួមទាំង​​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ និង​កាំជ្រួច M31A1 ដែល​អាច​វាយប្រហារ​ចំៗ​គោលដៅ​នៅ​ចម្ងាយ​រហូតដល់ ៨០ គីឡូម៉ែត្រ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស លោក បិ​ន វ៉ាល់​ឡេស (Ben Wallace) បាន​និយាយថា “​ប្រធានាធិបតី​ពូ​ទីន​ប្រហែលជា​ភ្នាល់​ថា​ពេល​ខែសីហា​ចូលមក​ដល់​…​យើង​ទាំងអស់​គ្នា​នឹង​ធុញទ្រាន់​នឹង​ជម្លោះ​​នេះ ហើយ​សហគមន៍​អន្តរជាតិ​នឹង​ចាកចេញ​ទៅ​ទិស​ដៅ​ផ្សេងៗ​គ្នា​។ ថ្ងៃនេះ​គឺជា​ភស្តុតាង​បង្ហាញ​ពី​ភាព​ផ្ទុយគ្នា​ស្រឡះ​ពី​ការគិត​របស់គាត់​”​។​

​ការប្តេជ្ញា​ចិត្ត​នេះ​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​នៅ​ទីក្រុង​គៀវ​បាន​ធ្វើ​ការអំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​កាន់​លោកខាងលិច​ឱ្យ​បញ្ជូន​អាវុធ​បន្ថែមទៀត រួម​ទាំង​កាំភ្លើង​ធំរ​យៈ​ចម្ងាយ​ឆ្ងាយ ខណៈ​ខ្លួន​ព្យាយាម​បង្វែរ​ប្រៀប​ឈ្នះ​មក​វិញ​លើ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​៕

​ទាហាន​អ៊ុយ​ក្រែន​ប្រើ​កាំភ្លើង​ធំ​ផ្តល់​ដោយ​លោក​ខាងលិច​វាយបក​លើ​ទីតាំង​រុស្ស៊ី​នៅ​ខា​គី​វ​

Post navigation