Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រទេសដូមីនិកចង់ពង្រីកកិច្ចប្រតិបត្តិជាមួយកម្ពុជាលើកវិស័យកសិកម្មនិងនេសាទ

Views: 1

ដោយៈតារារិទ្ធ/ភ្នំពេញៈព្រឹកថ្ងៃទី ២៤ ខែ មីនានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះនរាជាណា ចក្រកម្ពុជាបានអញ្ជើញជួបសវនាការជាមួ យលោក Vinice Henderson រដ្ឋមន្រ្តីក្រ សួងការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ ជកម្ម និងថាមពលនៃប្រទេសដូមីនិកនៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសា សន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោក
Vinice Henderson បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាពនិង ការអភិវឌ្ឍ ។

ជាមួយគ្នានោះដែរលោកHenderson បា នជម្រាបជូនសម្ដេចតេជោថាទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុ ជាពេលនេះគឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគីនិងក្របខណ្ឌពហុភាគីជាពិសេសតាមរយៈការពង្រឹ ងពង្រីកកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរលើកវិស័យកសិកម្មនិងនេសាទ ។

ជាការឆ្លើយតបសម្ដេចតេជោបានស្វា គមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនិងទិដ្ឋាការដែល សម្ដេចតេជោបានចាត់ទុកថានេះជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរ ។

សម្ដេចតេជោបានស្វាគមន៍ចំពោះបំណងរបស់លោក Henderson ក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ ។សម្រេចតេជោក៏បានផ្ដល់នូវអនុសាសន៍ជូនលោក Henderson ឲ្យពិនិត្យមើលលទ្ធភាពធ្វើកិច្ចច្រើនសហប្រតិបត្តិការលើវិស័យផ្សេង ៗទៀតដូចជាវិស័យទេសចរណ៍ជាដើម ៕

Post navigation