Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធាន​ក្រុមប្រឹក្សា កោតសរសើរ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព បាន​យ៉ាង​ល្អ ក្នុង​ដំណើរការ​យុទ្ធនាការ ឃោសនាបោះឆ្នោត ដោយ​ជោគជ័យ និង​គ្មាន​អំពើហិង្សា​

Views: 2

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ ការកោតសរសើរ ចំពោះ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, មន្ត្រីរាជការ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ធ ពិសេស​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សង្កាត់ បាន​បំពេញភារកិច្ច ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ធ្វើឱ្យ​ដំណើរការ​យុទ្ធនាការ ឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ រលូន គ្មាន​អំពើហិង្សា​។​

​ការកោតសរសើរ​រប​ស់លោក ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ សាមញ្ញ លើក​ទី​៣៧ របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ថ្ងៃទី​៩ ខែមិថុនា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ម៉ប់ សារិន បាន​មានប្រសាសន៍ថាៈ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បំពេញភារកិច្ច ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ចការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ធ្វើឱ្យ​ដំណើរការ​យុទ្ធនាការ ឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ រលូន គ្មាន​អំពើហិង្សា និង​បាន​រារាំង​ទប់ស្កាត់​សកម្មភាព​របស់ អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍ (Naga World) បានល្អ និង​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ដងផ្លូវ ក្នុង​ខែឧសភា ឆ្នាំ​២០២២ កន្លងមកនេះ បានល្អ​ប្រសើរ​។​

​លោក ម៉ប់ សារិន បាន​បន្តថាៈ ក្នុង​ខែឧសភា ឆ្នាំ​២០២២ នេះ ឃើញថា មាន​កំណើន​បរិមាណ នៃ​ការប្រមូល​សំរាម ជា​មធ្យម ក្នុង​១​ថ្ងៃ (៣.៧៩៥,៧៣ តោន​) ហើយ​ត្រូវបាន​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​បានល្អ និង​ទាន់ពេលវេលា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បានស្នើ​សុំឱ្យ​បន្ត​ការផ្សព្វផ្សាយ អំពី​ការប្រមូល​វេច​ខ្ចប់ ការបញ្ចេញ​សំរាម តាម​ពេល​កំណត់ ដល់​ខណ្ឌ​ដែល​មិនទាន់បាន​ផ្សព្វផ្សាយ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស មន្ទីរ​សុខាភិបាល និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ជំរុញ​ការចាក់​វ៉ាក់សាំង ជូន​កុមារ ឱ្យបាន​គ្រប់ ដូ​ស ទៅតាម​ការកំណត់​រប​ស់ ក្រសួងសុខាភិបាល​។ លោក​បាន​លើកឡើងថាៈ នៅលើ​ពិភព លោក គេ​បានទទួល​ស្គាល់​រួចហើយ​ថា ប្រទេស​កម្ពុជា ជា​ប្រទេសមួយ ដែល​ទទួលបាន ការចាក់​វ៉ាក់សាំង​ល្អ​ជាងគេ ដោយ​រហូតមក​ដល់ពេលនេះ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ​។ ដូច្នេះ​ការងារ​នេះ យើង​ត្រូវ​រួមគ្នា​ប្រឹងប្រែង​បន្ថែមទៀត ព្រោះថា មនុស្ស​ម្នាក់ មិនអាច​ទទួល​ការងារ​នេះ ទទួលបាន​ជោគជ័យ​នោះទេ​។​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ទៀតថាៈ ចំពោះ​ដើមឈើ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវតែ​អភិរក្ស ឱ្យ​បានល្អ​បំផុត ។ ចំពោះ​ដើមឈើ​ចាស់ៗ ប្រហោង​ក្នុង ដែល​អាច​បង្ក​ហានិភ័យ ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកដំណើរ គឺអាច​ស្នើសុំ​កាប់​បាន តែ​ត្រូវ​ដាំ​ជំនួស​មកវិញ សំដៅ​ធ្វើយ៉ាងណា ឱ្យ​រាជធានី​ភ្នំពេញ នៅ​រក្សា​បានជា​ទីក្រុង មាន​ពណ៌​បៃតង និង​បរិស្ថាន​ល្អ​៕/V​

Post navigation