Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធាន​ស្នងការ​អឺរ៉ុប​ចាត់ទុក​របៀប​ដែល​ចិន​ដោះស្រាយ​ជាមួយ​ពូ​ទីន​ជា​កក្តា​កំណត់​ទំនាក់ទំនង​ចិន​និង​សហភាព​អឺរ៉ុប​

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធាន​ស្នងការ​សហភាព​អឺរ៉ុប​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យិន​( Ursula von der Leyen)​បាន​និយាយ​កាលពី​ថ្ងៃ​៣០​មីនា​ថា ចិន​ត្រូវ​តែ​ដើរ​តួនាទី​មួយ​ក្នុង​​ការជំរុញ​អោយ​មាន​សន្តិភាព​សំរាប់​អ៊ុ​យក្រែន និង​តួនាទី​របស់​ចិន​នៅក្នុង​ជម្លោះ​នេះ​មាន​សារសំខាន់​ណាស់​នៅ​ក្នុងការ​ពូន​ម្តុំ​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​។​

អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យិន

​លោកស្រី​បាន​បញ្ជាក់ថា ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មាន​ការទទួលខុសត្រូវ​ក្នុងការ​ដើតួនាទី​បែប​ស្ថាបនា​មួយ​ក្នុង​ការជំរុញ​សន្តិភាព​មួយ ផ្អែក​លើ​បូរណភាព​ទឹកដី​របស់​អ៊ុ​យក្រែន ជាមួយ​នឹង​ការជំរុញ​អោយ​រុស្ស៊ី​ដក​កងកម្លាំង​ចេញពី​អ៊ុ​យក្រែន​។​

​ថ្លែង​នៅ​ក្រុង​ព្រុច​សែល​មុន​ចេញដំណើរ​មក​កាន់​ទី​ក្រុង​ប៉េកាំង​លោកស្រី វ៉ុន ដឺ ឡេ​យិន បាន​និយាយថា​« ផែនការ​សន្តិភាព​ណាមួយ​ដែល​នឹង​ពង្រឹង​ឧបសម្ពន្ធ​របស់​រុស្ស៊ី​ជា​ផែនការ​ដែល​ទំនងជា​មិនអាច​​ធ្វើ​ទៅ​បាន​ទេ​។​យើង​ត្រូវតែ​ច្បាស់លាស់​លើ​ចំណុច​នេះ​។​របៀប​ដែល​ចិន​ទាក់ទង​ដោះស្រាយ​សង្គ្រាម​របស់​ពូ​ទីន​នៅ​អ៊ុយ​ក្រែ​ននឹង​ជា​កក្តា​កំណត់​មួយ​សំរាប់​ទំនាក់ទំនង​សហភាព​អឺរ៉ុប​និង​ចិន​»​។​

​ពួក​អ្នកវិភាគ​សង្គ្រាម​អ៊ុយ​ក្រែន​មើលឃើញថា ជម្លោះ​នេះ​មួយ​ផ្នែក​កើតចេញ​ពី​សម្ពន្ធភាព​យោធា​ណាតូ​ដឹកនាំ​ដោយ​អាម៉េរិក​រួម​មាន​សហភាព​អឺរ៉ុប​ផង ដែល​បាន​ព្យាយាម​ពង្រីក​ខ្លួន​មកកាន់​ព្រំដែន​រុស្ស៊ី ​ដែល​ជា​បញ្ហា​កង្វល់​សន្តិសុខ​ដ៏​ធំ​សំរាប់​រុស្ស៊ី​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចង់​រក្សា​ទុក​អ៊ុ​យក្រែន ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ដែល​ជាប់​ព្រំដែន​ខ្លួន​អោយ​នៅ​ជា​ប្រទេស​អព្យាក្រិត​មិន​ចូល​បក្ខសម្ពន្ធ​យោធា​ណាមួយ តែ​​ក្រោយ​ពី​ព្រមាន​មិន​ស្តាប់ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​គ្មាន​ជំរើស​ណា​ក្រៅពី​វាយយក​ទឹកដី​បង្កើត​តំបន់​ទ្រនាប់​។​ឥឡូវសង្រ្គាមទំនងជាឈានដល់ទាល់ច្រកឬថាអាចផ្ទុះសង្រ្គាមនុយគ្លេអ៊ែរ ពួកគេ លោកខាងលិចបែរជាទម្លាក់ការទទួលខុសត្រូវលើចិនដែលជាភាគីមិនជាប់ពាក់ព័ន្ធទៅវិញ។

​ជុំវិញ​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​នេះដែរ ប្រធានាធិបតី​អ៊ុ​យក្រែន បាន​អញ្ជើញ​សម​ភាគី​ចិន ស៊ី ជីន​ពីង មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​លោក ដោយ​ថា​ពួក​លោក​មិន​បាន​ទាក់ទង​គ្នា​ចាប់តាំងពី​សង្គ្រាម​​ចាប់ផ្តើម​និង​«​ត្រៀម​ជួប​លោក​នៅ​ទីនេះ​»​។​

​លោក​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP​កាលពី​ថ្ងៃ​អង្គារ​ថា «​ខ្ញុំ​ចង់​និយាយ​ជាមួយ​គាត់​»​។​

​រដ្ឋាភិបាល​ចិន​មិន​បាន​ឆ្លើយតប​ថា​តើ​លោក​ស៊ី​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​អ៊ុយ​ក្រែន​តាម​ការអញ្ជើញ​ដែរអ​ត់​។​វា​កើត​ឡើង​បន្ទាប់ពី​លោក​ស៊ី​បញ្ចប់​ដំណើរ​ទៅ​ជួប​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​សប្តាហ៍​មុន​។​

​នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​រក្សា​ការទាក់ទង​គ្រប់ភាគី រួម​ទាំង​អ៊ុ​យក្រែន តែ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ស្តីពី​ការអញ្ជើញ​របស់​លោក​​ហ្សេ​ឡេន​ស្គី ទេ​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ជំនួប​រវាង​ស៊ី​និង​ហ្សេ​ឡេន​ស្គី នឹង​មាន​ប្រយោជន៍​ក្នុង​ការដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែនទេ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី បាន​និយាយថា​អាជ្ញាធរ​រុស្ស៊ី​វាយ​តំលៃ​ខ្ពស់​អំពី​​ជំហរ​មាន​តុល្យភាព​របស់​ចិន​លើ​បញ្ហា​នេះ តែ​ខ្លួន​គ្មាន​សិទ្ធិ​ណែនាំ​ថា​តើ​ភាគី​ទាំង​ពីរ​គួរ​ជួបគ្នា​ឬ​អត់​ទេ​…​។​

​នៅ​ក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន បាន​និយាយថា អាម៉េរិក​គាំទ្រ​កិច្ច​ពិភាក្សា​រវាង​ស៊ី​និង​ហ្សេ​ឡេន​ស្គី ៕

​មុន​ដំណើរ​ទស្សនកិច្ច​របស់​ស៊ី​ទៅ​រុស្ស៊ី​កាលពី​សប្តាហ៍​មុន មានការ​រំពឹងថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អាច​ត្រៀម​ផ្តល់​សព្វាវុធ​ដល់​រុស្ស៊ី តែ​លោក​ស៊ី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ដោយ​មិន​បាន​ប្រកាស​ដូច្នេះ​ទេ​

Post navigation