Cambodia

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា​គាត់​នឹង​មិន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ទេ ហើយ​ថា​ការពាក់​ម៉ាស់​ជា​រឿង​មិន​គួរ​ធ្វើ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សៅ​ប៉ូ​ឡូ ៖ ប្រធានាធិបតី​ប្រេ​ស៊ី​លលោក ជែរ បូល​សូ​ណារ៉ូ និយាយថា លោក​នឹង​មិន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​នោះ​ឡើយ​ហើយ​លោក​បាន​ហៅ​ការប្រើ​ម៉ាស់​ដើម្បី​ទប់​​ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ថា​ជា “​រឿង​មិន​គួរ​ធ្វើ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​បូល​សូ​ណារ៉ូ ដែល​បាន​ចាក់ផ្សាយ​លើ​បណ្តាញ​សង្គម​របស់​គាត់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើឱ្យ​អ្នកជំនាញ​ផ្នែក​សុខភាព​មាន​ការព្រួយបារម្ភ​ថា​វា​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ច​​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​កម្រិត​នៃ​ការចាក់​វ៉ាក់សាំង​ចាំបាច់​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​អាច​បន្លាច​ដល់​អ្នក​ផលិត​វ៉ាក់សាំង​មិនឱ្យ​ហ៊ាន​មក​ចរចា​ជាមួយ​អាជ្ញាធរ​​ក្នុងស្រុក​។​

​ទោះយ៉ាងណា លោក​បូល​សូ​ណារ៉ូក៏​បាន​និយាយ​ដែរ​ថា រាល់​វ៉ាក់សាំង​ណាមួយ ដែល​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​សុខភាព​ប្រេ​ស៊ីល នឹង​ផ្តល់ជូន​សាធារណជន​ដោយ​ឥតគិតថ្លៃ​។​

​ប្រធានាធិបតី​ប្រេ​ស៊ីល ដែល​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ខែ​កក្កដា​បានប​ដិ​សេធ​នឹង​ដំបូន្មាន​របស់​អ្នកវិទ្យាសាស្ត្រ​និង​អ្នកជំនាញ​សុខភាព​ជា​យូរ​មក​ហើយ​ក្នុង​ការដាក់កំហិត​ទៅលើ​ការរក្សា​គម្លាត​ពីគ្នា​និង​​សកម្មភាព​សេដ្ឋកិច្ច ដោយ​លើក​ហេតុផល​ថា ការបំផ្លាញ​ពី​ការបិទ​ប្រទេស​នឹង​អាក្រក់​ជាង​ជំងឺ​រាតត្បាត​ទៅទៀត​។​

​លោក​ក៏​បាន​ផ្សព្វផ្សាយ​ម្តង​ហើយ​ម្តងទៀត​នូវ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ថា​ជា​ការ​ព្យាបាល​សម្រាប់​ជំងឺ​កូវី​ដ ទោះបីជា​ការសិក្សា​វិទ្យាសាស្ត្រ​រកឃើញ​ថា​វា​គ្មាន​ប្រសិទ្ធភាព​និង​អាច​បង្ក​គ្រោះថ្នាក់​ក៏ដោយ ហើយ​បាន​រិះគន់​អភិបាលរដ្ឋ​នានា ដែល​បាន​ធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ចិន​នៅក្នុង​ស្រុក​។​

​គាត់​និយាយថា “​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​នឹង​មិន​ចាក់​វ៉ាក់សាំង​ណាមួយ​នោះ​ទេ​។ វា​ជា​សិទ្ធិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាកដថា សភា​នឹង​មិនបង្កើត​ការលំបាក​សម្រាប់​អ្នក​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​នោះទេ​”៕

​លោក​បូល​សូ​ណារ៉ូ​នឹង​មិនចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ទេ ទោះ​វា​មាន​ប្រសិទ្ធភាព​ប៉ុន​ណា​ក៏​ដោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Insigne failed to score all 3 penalties for Juventus for Napoli
Man City are back on top. We will fight to the end! Manchester City defender Alexander Zinchenko commented on the return of the club to the first place in the Premier League table after the victory over Aston Villa (2:0) in the postponed match of the 1st round
Noyer repeated the record of the Kahn, after a 196-th dry match in the Bundesliga
Ronaldo is the best in history for goals in official matches. He beat Bytsan, scoring 760th goal
Bayern won the 1st round of the Bundesliga. The gap from Dortmund - 10 points, from Leipzig-4
Bayern's negotiations with Musiala are at an impasse. Manchester United, Liverpool and Man City are monitoring the situation
Now you can just leave the players behind the offside line? This is a farce. Aston Villa coach Smith on the refereeing of the match with City