Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានសមាគមយុវជនខ្មែរមហានគរ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាពក្នុងការដឹកនាំ

Views: 4

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖  លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាសមត្ថភាពពោរពេញទៅដោយសក្តានុពល ក្នុងការដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចំរើនរុងរឿងទៅមុខជាលំដាប់។

ការបញ្ជាក់នេះ បានធ្វើឡើង ក្នុងកម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាញញឹម ដែលរៀបចំដោយបណ្តុំអង្គការសង្គមស៊ីវិលដោយមានការចូលរួមពីយុវជនសង្គមស៊ីវិល អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ១២០នាក់  ចូលរួម នាព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៣ នេះ។

ប្រធានសមាគមយុវជនខ្មែរមហានគរ ក៏បាន  អំពាវនាវដល់ក្រុមនិន្នាការប្រឆាំងគួរបញ្ឈប់វប្បធម៌លាបពណ៌  ប្រឌិតរឿងមិនពិត ញុៈញង់ ឲ្យសារធារណជនជាតិ និងអន្តរជាតិ វាយតម្លៃជាតិសាសន៍ឯងក្នុងតម្លៃមិនល្អ៕/PC

Post navigation