Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេ​ស៊ីល​និង​ចិន​ចុះ​កិច្ចព្រមព្រៀង​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ប្រាក់​យ័ន​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ ចិន​និង​ប្រេ​ស៊ីល​បាន​សំរេច​កិច្ចព្រមព្រៀ​ង​មួយ​អំពី​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ប្រាក់​យ័ន​ចិន និង​មាន​ផែនការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ស្បៀង​និង​ការយក​​រ៉ែ នេះ​បើ​តាម​ការបញ្ជាក់​ពី​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក​ហ្គោ ទីង​ទីង​( Guo Tingting)​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា​។​

​លោក​ហ្គោ​បាន​និយាយ​ក្នុង​វេទិកា​ធុរកិច្ច​មួយ​នៅ​ក្រុង​ប៉េកាំង​ថា​« កិច្ចព្រមព្រៀង​មួយ​លើ​ការ​ទូរ​ទាត់​ជា​ប្រាក់​យ័ន​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ប្រេ​ស៊ីល ដែល​នឹង​ជួយ​សម្រួល​ពាណិជ្ជកម្ម​របស់​យើង​ច្រើន​។​​យើង​មាន​គំរោង​ពង្រីក​កិច្ចសហការ​នៅក្នុង​វិស័យ​ស្បៀង​និង​អាជីវកម្ម​រ៉ែ និង​ស្វះស្វែង​រក​លទ្ធភាព​នាំចេញ​ទំនិញ​​តំលៃបន្ថែម​ខ្ពស់​ពី​ចិន​ទៅប្រេ​ស៊ីល និង​ពីប្រេ​ស៊ីលម​កចិន​»​។​

​កាលពី​ថ្ងៃ​ពុធ ប្រេ​ស៊ីល​និង​ចិន​បាន​ប្រកាស​បង្កើត​ស្ថាប័ន​មួយ​សំរាប់​ទូទាត់​ពាណិជ្ជកម្ម​ដោយ​មិន​ចាំបាច់​ប្រើ​ប្រាក់​ដុល្លារ ព្រម​ទាំង​ការផ្តល់​ប្រាក់កំចី​ដោយ​ប្រើ​រូបិយប័ណ្ណ​ជាតិ​ដើម្បី​បង្ក​ភាពងាយស្រួល​និង​​ការបន្ថយ​ថ្លៃ​ជួញដូរ ហើយ​លុបបំបាត់​ចោល​ការ​ពឹង​លើ​ដុល្លារ​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​។​

​ប្រធានាធិបតី​ប្រេ​ស៊ី​លលោក ល្វីស អ៊ី​ណា​ស្យូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva)​ត្រូវ​ធ្វើ​ទស្សនកិច្ច​ចិន​ចាប់ពី​ថ្ងៃ​២៦​ដល់​៣១​មីនាដើម្បី​ជួប​​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីងតែ ត្រូវបាន​លើក​ពេល​ទៅ​ខែ​ក្រោយ​វិញ ​ដោយសារ​មាន​ជំងឺ ៕

Post navigation