Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេង​ឆៅ​ឡើង​ជិត​ដល់​១០០​ដុល្លារ​ហើយ​ក្នុង​មួយ​បារ៉ែល​

Views: 23

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រេង​ឆៅ​នៅ​ផ្សារ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កញ្ញា​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ធៀប​នឹង​ថ្លៃ​ប្រេង​នៅ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​នៅ​ពេល​ស្តុក​ប្រេង​ក្នុង​ឃ្លាំង​អាម៉េរិក​ធ្លាក់ចុះ​បន្ថែម​លើ​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​ប្រេង​សកល​កាន់តែ​តឹងតែង​ដោយសារតែ​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ពី​ក្រុម​ប្រទេស​នាំចេញ​ប្រេង​ហៅថា​OPEC+ ។​

​ប្រេង​ម៉ាក​WTI​នៅ​អាម៉េរិក​ឡើង​៨៥​សេន ដល់​តំលៃ​៩៤,៥៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល (​មួយ​ធុង​ចំណុះ​១៥៨,៩៩​លីត្រ​)​។​ប្រេង​ម៉ាក​Brent​នៅ​អាស៊ី​ឡើង​៧៨​សេន រហូត​ដល់​ថ្លៃ​៩៧,៣៣ដុល្លារ ។​

​ស្ទេ​ហ្វា​ណូ ហ្ក្រា​សសូ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​8VantEdge​នៅ​សិង្ហ​បុរី បាន​និយាយថា « ទីផ្សារ​ប្រេង​ស្រាប់តែ​ភ្ញាក់ខ្លួន​ថា ការកាត់បន្ថយ​ប្រេង​របស់​OPEC+​ដែល​ត្រូវបាន​ប្រកាស​កាល​ពី​រដូវក្តៅ បង្ក​ផលប៉ះពាល់​ជ្រាលជ្រៅ​មួយ​លើ​ផ្សារ​និង​ស្តុក​ប្រេង​។​ស្តុក​ប្រេង​ធ្លាក់ចុះ​នៅ​ពេល​សេចក្តីត្រូវការ​បន្ត​កើនឡើង​…»​។​

​ស្តុក​ប្រេង​អាម៉េរិក​បាន​ធ្លាក់ចុះ​២,២​លាន​បារ៉ែល​កាលពី​សប្តាហ៍​មុន​មក​នៅត្រឹម​៤១៦,៣​លាន​បារ៉ែល ។​ការធ្លាក់​ចុះ​ស្តុក​ប្រេង​នៅ​អាម៉េរិក​កើត​ឡើង​ក្រោយ​OPEC+​ប្រកាស​កាត់បន្ថយ​ការផលិត​ប្រេង​១,៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​រហូតដល់​ចុងឆ្នាំ​៕

Post navigation