Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេង​ឡើងថ្លៃ​នៅពេល​សកម្មភាព​រោងចក្រ​ចិន​នាំអោយ​មាន​ការរំពឹង​អំពី​កំណើន​តំរូវការ​ប្រេង​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​នៅក្នុង​ជំនួញ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ផ្សារ​អាស៊ី នៅពេល​អារម្មណ៍​ទីផ្សារ​ត្រូវបាន​ជំរុញ​ដោយ​កំណើន​នៃ​សកម្មភាព​រោងចក្រ​នៅ​ចិន ដែល​ជាប្រ​​ទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទី​ពីរ​លើក​លោក និង​ចំពេល​មាន​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​ប្រេង​មក​ពី​មជ្ឈិមបូព៌ា​។​

​ប្រេង​ឆៅ​Brent​បាន​កើនឡើង​១៥​សេន ឬ​០,១៩​ភាគរយ​រហូត​ដល់​ថ្លៃ​៧៩,៤២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅពេល​ប្រេង​WTI​នៅ​ផ្សារ​អាម៉េរិក​កើនឡើង​១៧​សេន​ដល់​៧៤,៥៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។​

​សកម្មភាព​រោងចក្រ​ចិន​បាន​កើនឡើង​នៅ​ខែ​មីនា​ក្នុង​ល្បឿន​កាន់តែ​យឺត​ទៅ ធៀប​នឹង​កំណើន​បំបែក​ឯតទគ្គ​ក​ម្មកាល​ពី​ខែ​កុម្ភៈ តែ​វា​នៅតែ​លើស​ការរំពឹងទុក​ដោយ​ពួក​អ្នកសេដ្ឋកិច្ច​នៅក្នុង​ការ​ស្ទង់​​មតិ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​។​

​សកម្មភាព​ឧស្សាហកម្ម​នៅ​ចិន​បាន​ក្លាយជា​ការកំណត់ថ្លៃ​ដ៏​សំខាន់​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ក្រោយ​ចិន​បញ្ចប់​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ ចំ​ពេល​តំរូវការ​សកល​កាន់តែខ្សោយ​ទៅ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រេង​ឆៅ​បាន​កើន​ថ្លៃ​ជាង​១​ភាគរយ​ដោយសារតែ​ស្តុក​ប្រេង​ឆៅ​អាម៉េរិក​ធ្លាក់​ចុះ​និង​ការបញ្ឈប់​ការនាំចេញ​ប្រេង​ពី​តំបន់ឃឺដ​ឌី​ស្តង់​នៅអ៊ី​រ៉ាក់និង​សម្ពា​ធអោយកាត់​បន្ថយ​ការ​ផ្គ​ត់​​ផ្គង់​ប្រេង​រុស្ស៊ី​។​

​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា សកម្មភាព​ឧស្សាហកម្ម​ចិន​បាន​កើន​ឡើង​ក្នុង​ល្បឿន​យឺត​ទៅ​នៅ​ខែ​មីនា ចំ​ពេល​តំរូវការ​សកល​កាន់​ខែ​ខ្សោយ​និង​ទីផ្សារ​អចលនទ្រព្យ​បន្ត​ដាំ​ក្បាល​ចុះ​។​

​សកម្មភាព​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ឡើង​នៅ​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣ នៅពេល​ការប្រើប្រាស់​និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ពន្ធ​បាន​រុញ​ការរើបរើ​ឡើងវិញ​ក្រោយ​ចិន​បញ្ចប់​ការបិទ​ខ្ទប់​ដើម្បី​​គ្រប់គ្រង​កូវី​ដ​១៩​និង​ការ​លក់រាយ​បានវិល​មក​កាន់​កំណើន​ឡើងវិញ​។​តែ​កម្លាំង​នៃ​ការ​រើប​រើ​មាន​បញ្ហា ដោយសារ​ការនាំចេញ​នៅ​ខ្សោយ​ហើយ​ការលក់​ផ្ទះ​ថ្មី​នៅ​បន្ត​ធ្លាក់ ។​

​សូមបញ្ជាក់​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ក្នុង​លោក​នេះ បានកំណត់​កំណើនសេដ្ឋកិច្ច​ក្នុង​កំរិត​ល្មម​មួយ​គឺ​៥​ភាគរយ​សំរាប់​ឆ្នាំនេះ ក្រោយ​សំរេច​បាន​តែ​៣​ភាគរយ​កាលពី​ឆ្នាំទៅ ជា​កំណើន​ទាប​បំ​​ផុតនៅ​ចិន​ក្នុងរយៈពេល​កន្លះ​សតវត្សរ៍​នេះ ដោយសារ​តែ​ចិន​ស្ថិតក្រោម​ការបិទ​ខ្ទប់​ប្រឆាំង​នឹង​ជំងឺឆ្លង​។​

​ដើម្បី​គាំទ្រ​ការ​រើប​រើ​ឡើងវិញ ធនាគារ​កណ្តាល​ចិន​នៅ​ខែ​នេះ​បាន​កាត់បន្ថយ​ប្រាក់​តម្កល់​របស់​បណ្តា​ធនាគារ​ផ្តល់​កំចី​ដើម្បី​ជួយ​បញ្ចេញ​សាច់ប្រាក់​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​៕

​វិស័យ​ឧស្សាហកម្ម​ចិន​កំពុង​រង​សម្ពាធ​ពី​តំរូវការ​សកល​ចុះខ្សោយ​និង​ថ្លៃដើម​ខ្ពស់​

Post navigation