Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេង​ឡើងថ្លៃ បន្ទាប់​ពី OPEC + រក្សា​គោលដៅ​ទិន្នផល​ប្រេង និង​ប្រទេស​ចិន​បន្ធូរបន្ថយ​ការទប់ស្កាត់​កូវី​ដ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ប្រេង​បាន​កើនឡើង​នៅក្នុង​ការជួញដូរ​ពី​ព្រឹក​ព្រលឹម បន្ទាប់​ពី​បណ្តា​ប្រទេស OPEC + បាន​បញ្ជាក់​ឡើងវិញ​នូវ​គោលដៅ​ទិន្នផល​ប្រេង​របស់​ពួកគេ មុន​ពេល​ការហាមឃាត់​និង​ការកំណត់​តម្លៃ​ប្រេង​ឆៅ​រុស្ស៊ី​ពី​សំណាក់​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​ទី​៥​ធ្នូ​នេះ​។​

​ទន្ទឹមនឹងនេះ ក្នុង​សញ្ញា​វិជ្ជមាន​សម្រាប់​តម្រូវការ​ប្រេងឥន្ធនៈ ទីក្រុង​ជា​ច្រើន​របស់​ចិន​បាន​បន្ធូរបន្ថយ​ការទប់ស្កាត់​កូវី​ដ​១៩​កាលពី​ចុង​សប្តាហ៍​។​

​ប្រេង​ឆៅ​សំរាប់​ប្រគល់​នាពេល​អនាគត​របស់​ទីផ្សារ Brent បាន​កើនឡើង ៣៩ សេន ឬ ០,៥ ភាគរយ ស្មើនឹង ៨៥,៩៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង ២៣៖០៩ ម៉ោង​សកល​ខណៈ​ប្រេង​ឆៅ​អនាគត​​នៅ​ទីផ្សារ West Texas Intermediate (WTI) របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង ៣៧ សេន ឬ ០,៥ ភាគរយ​ស្មើនឹង ៨០,៣៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​និង​សម្ពន្ធមិត្ត​រួមទាំង​រុស្ស៊ី ហៅ​កាត់​ថា OPEC+​បាន​យល់ព្រម​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ប្រកាន់ខ្ជាប់​នូវ​ផែនការ​ខែតុលា​របស់​ពួកគេ​ក្នុង​ការកាត់បន្ថយ​ទិន្នផល​ប្រេង​ចំនួន​២​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ (bpd) ចាប់ពី​ខែ​វិច្ឆិកា​ដល់​ឆ្នាំ ២០២៣​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការសម្រេចចិត្ត​របស់ OPEC+ ត្រូវ​បាន​រំពឹង​កើតឡើង​ខណៈ​អ្នក​ផលិត​ប្រេង​ធំៗ​រង់ចាំ​មើល​ផលប៉ះពាល់​នៃ​ការហាមឃាត់​ការនាំ​ចូល​ប្រេង​និង​ការកំណត់​តម្លៃ​ប្រេង​ដឹក​​តាម​សមុទ្រ​របស់​រុស្ស៊ី ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ពី​សំណាក់​សហភាព​អឺរ៉ុប​និង​ក្រុម G7 ខណៈ​រុស្ស៊ី​គំរាម​កាត់ផ្តាច់​ការផ្គត់ផ្គង់​ដល់​ប្រទេស​ណា​ដែល​ប្រកាន់ខ្ជាប់​នឹង​ការកំណត់​តម្លៃ​នេះ​។​

​អ្នកវិភាគ​របស់​ក្រុមហ៊ុន RBC Capital Markets បាន​និយាយ​នៅក្នុង​កំណត់ចំណាំ​មួយ​ថា “​ដោយសារតែ​ភាពមិនប្រាកដប្រជា​មិន​ធ្លាប់​មាន​ពីមុនមក យុទ្ធសាស្ត្រ​ឃ្លាំមើល​និង​រង់ចាំ​របស់ OPEC+ ហាក់ជា​ជម្រើស​ល្អ​បំផុត​”៕

ប្រេង​ឆៅ​ប្រគល់​នាពេល​អនាគត​របស់​ទីផ្សារ Brent បាន​កើនឡើង ៣៩ សេន ឬ ០,៥ ភាគរយ ស្មើនឹង ៨៥,៩៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល

Post navigation