Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេង​ឡើងថ្លៃ​បន្តិច​ដោយសារ​មាន​សញ្ញា​ថាការដំឡើង​អត្រា​កា​ប្រាក់​នៅ​អាម៉េរិក​អាច​ឈប់​និង​វិបត្តិ​ពិ​ដាន​បំណុល​នឹង​ដោះស្រាយ​ចេញ​

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​បន្តិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​មិថុនា នៅពេល​មាន​សញ្ញា​អំពី​ការផ្អាក​ការដំឡើង​អត្រា​កា​ប្រាក់​នៅ​អាម៉េរិក​និង​ពង្រាង​ច្បាប់​ស្តីពី​ពិ​ដាន​បំណុល​​របស់​រដ្ឋាភិបាល​នឹង​ឆ្លង​ផុត​សភា ដែលនាំអោយ​មាន​សុទិដ្ឋិនិយម​ជា​ថ្មី​អំពី​តំរូវការ​ឥន្ធនៈ​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ក្នុង​លោក​មួ​យ​នេះ​។​

​ប្រេង​ម៉ាក​Brent​សំរាប់​ប្រគល់​នៅ​ខែ​សីហា​បាន​កើនឡើង​៥៥​សេន ដល់​តំលៃ​៧៣,១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​ម៉ាក​WTI​នៅ​ផ្សារ​អាម៉េរិក​ឡើង​៤៦​សេន ដល់​៦៨,៥៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​មន្ត្រី​ធនាគារ​កណ្តាល​Federal Reserve​របស់​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បានចង្អុលបង្ហាញ អំពី​ការផ្អាក​ការដំឡើង​អត្រា​ការប្រាក់​នៅក្នុង​ខែ​មិថុនា ដែល​ខុស​ពី​ការរំពឹងទុក​របស់​ទីផ្សារ​ថា​នឹង​មាន​ការ​​ដំឡើង​អត្រា​ការប្រាក់​ក្នុងពេល​ឆាប់ៗ ដែល​អាច​ពន្យឺត​កំណើន​សេដ្ឋកិច្ច​និង​បន្ថយ​តំរូវការ​ប្រេង​។​

​ក្នុងពេល​ជាមួយគ្នា សភា​ជាន់​ទាប​អាម៉េរិក​បានអនុម័ត​ពង្រាង​ច្បាប់​ស្តី​ពី​ព្រំដែន​កំចីរ​បស់រដ្ឋាភិបាល ដែល​វា​កាន់តែ​កាត់បន្ថយឳ​កាស​ដែល​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​សងបំណុល​។​

​សូមបញ្ជាក់​ថា ប្រេង​ម៉ាក​ទាំង​ពីរ​បាន​ធ្លាក់ចុះ​ខ្លាំង​គឺ​ជាង​៦​ភាគរយ​ចាប់តាំងពី​សប្តាហ៍​មុន​មកដល់​ថ្ងៃ​ពុធ​ទី​៣១​ឧសភា​។​

​តំរូវការ​ប្រេង​ចេញពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​និង​អ្នក​នាំចូល​ប្រេង​ធំ​បំផុត​ទី​មួយ គឺ​ចិន​ហាក់​បង្ហាញ​សញ្ញា​ចំរុះ​នៅ​សប្តាហ៍​នេះ ដោយ​ទិន្នន័យ​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​សកម្មភាព​ឧស្សា​​ហ​កម្ម​ចិន​ថយ​ចុះ​នៅ​ខែ​ឧសភា ហើយវិស័យ​សេវា​កើនឡើងក្នុង​ល្បឿន​យឺត​។​​ទោះជា​យ៉ាងណា ស​ន្ទ​ស្សន៍​ឧស្សាហកម្ម (PMI)​ចិន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា​វា​កើន​ដល់​ចំណុច​៥០,៩​។​

​ស្តុក​ប្រេង​ឆៅ​អាម៉េរិក​ក៏​កើន​ប្រមាណ​៥,២​លាន​បារ៉ែល​និង​ប្រេងសាំង​កើន​១,៩​លាន​បារ៉ែល​កាលពី​សប្តាហ៍​មុន ៕

Post navigation