Cambodia

ប្រគល់​ប្រកាស​តែងតាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ណែនាំ​ការងារ​ចំពោះមុខ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​ប្រគល់​ប្រកាស​របស់​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានតែងតាំង​ការងារ​ថ្មី​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​មួយចំនួន និង​ណែនាំ​ការងារ​ចំពោះមុខ​។​

​ពិធី​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ ធ្វើឡើង​ក្រោម​អធិបតី​លោក អ៊ុ រាត្រី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​នៈក​ម្មា​ធិ​ការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ លោក​ខេង ស៊ុម អនុប្រធាន លោក​ប្លែក វ៉ា​រី អនុប្រធាន ។​

​មន្ត្រី​ចាត់តាំង​គណបក្ស​បានអោយដឹងថា មន្ត្រី​គណបក្ស​ដែល​ទទួល​ភារកិច្ច​ថ្មី មាន ១- លោក​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។ ២- លោក ណង វុទ្ធី នាយករង​រដ្ឋបាលខេត្ត​។ ៣-​លោក​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​។ ៤-​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​។ ៥ – លោក ដុំ វណ្ឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។ ទាំង​៤​រូប ជា​សមាជិក​គណៈកម្មាធិកា​រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។​

​លោក​សិទ្ធិ ឡោះ តំណាង​មន្ត្រី​គណបក្ស​ដែល​ទទួល​ភារកិច្ច​ថ្មី បាន​ប្តេជ្ញា​សន្យា​ខិតខំ​បំពេញការងារ​អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ ។​

​លោក​អ៊ុ រាត្រី បាន​អបអរសាទរ​នឹង​ស្នាដៃ នៃ​លទ្ធផល​ការងារ​ដែល​មន្ត្រី​ទាំងនេះ ទទួលបាន​ការផ្តល់​ទំនុកចិត្ត និង​ការតែងតាំង​ភារកិច្ច តំណែង​ថ្មី​ពី​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ។​
​លោក​បាន​ជម្រុញ​អោយ​មន្ត្រី​ខិតខំ​បំពេញការងារ​អោយ​សកម្ម​និង​បាន​លទ្ធផល​ឆ្នើម​បន្ថែមទៀត ។​

​លោក​ក៏បាន​យក​ស្មារតី​ខ្លឹមសារ​ណែនាំ​ថ្មី ក្នុង​បច្ចុប្បន្នភាព​របស់​គណ​បក្ស​មក​ផ្សព្វផ្សាយ និង​ដាក់​ទិស​អោយ​មន្ត្រី​អនុវត្ត​៕

Football news:

Zlatan is the last person I consider a racist. He loves me too much. Pogba on Ibrahimovic's clash with Lukaku
UEFA will make a final decision on the Euro 2020 format in April, not March
Rojo will move from Manchester United to Boca Juniors next week
Pogba on the reasons for the changes at Manchester United: No one cheats the team - does not run less or does not work out in defense
Aubameyang missed the games because of his mother's illness. She's better now
Musacchio moved to Lazio from Milan
Lampard did a great job in the first year. But his dismissal is logical: Chelsea regressed after the summer purchase, and Frank lost control