Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅជាង ១ពាន់នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

Views: 11

ដោយៈមុនីរ័ត្ន​ / ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១.៥៨៧ នាក់ សរុបជំងឺបានចំនួន ៣.០៩៤ ករណី ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហម កម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណបឋមសិក្សា វត្តក្នុង។

លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានមានប្រសាសន៍ថាៈ តាងនាមឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធាន ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ ពិតជាសប្បាយរីករាយ ដែលបានចុះមកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូន និងក្មួយៗកុមារា កុមារីនាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថាៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនឹងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រី បានផ្តាំផ្ញើតាមរយៈលោក ឱ្យក្រុមការងារជួយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យព្យាបាល ជំងឺ ជូនដល់លោកតាលោកយាយ បងប្អូនទាំងអស់គ្នា ដោយការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថាៈ គោលបំណងធំរបស់ TYDA គឺចូលរួមចំណែក ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាព ជូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោ បាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែង ជាពិសេស ទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗនិស្សិត និងយុវជនស្មគ្រ័ចិត្ត ដទៃទៀត ឱ្យបានចូលរួមចំណែកបំរើការងារមនុស្សធម៌ ដល់សង្គមជាតិផងដែរ។

លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថាៈ ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌច្បារអំពៅ គណអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពិតជាមានក្តីសោមនស្សសប្បាយរីករាយក្រៃលែង ជូនចំពោះសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាល ជំងឺទូទៅ ឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នាពេលនេះ និងសូមសំណូមពរ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បន្តចុះមកពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាយកចិត្តទុកដាក់បន្ថែម ក្នុងការថែទាំសុខភាពឱ្យបានល្អ និងចូលរួម ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាល កម្ពុជា ឱ្យបានគង់វង្សជារៀងរហូត។

តាមរបាយការណ៍ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺ ទាំងអស់ មានចំនួន ១.៥៨៧ នាក់ ស្មើនឹង ៣.០៩៤ ករណី ដោយក្នុងនោះ មានជំងឺបញ្ជូនទៅព្យាបាល បន្តមាន ៣៧ ករណី៕/V/R

Post navigation