Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាជាតិ​នានា​អនុម័ត​របាយការណ៍​វិទ្យា​សាស្ត្រ​សំខាន់ៗ​របស់​អ​.​ស​.​ប​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​នានា​បាន​ផ្តល់​ពរជ័យ​របស់​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​ដល់​របាយការណ៍​ថ្មី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បន្ទាប់ពី​ការអនុម័ត​ត្រូវ​បាន​ជាប់គាំង​ក្នុង​សមរភូមិ​រវាង​ប្រទេស​អ្នកមាន​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជុំវិញ​គោលដៅ​នៃ​ការបំភាយ​ឧស្ម័ន​និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ងាយ​រងគ្រោះ​។​

​របាយការណ៍​របស់​អ្នកវិទ្យាសាស្ត្រ​កំពូលៗ​រាប់រយ​នាក់​របស់​ពិភពលោក​ត្រូវ​បាន​សន្មត​ថា​ត្រូវ​អនុម័ត​ដោយ​គណៈប្រតិភូ​រដ្ឋាភិបាល​នានា​កាលពី​ថ្ងៃ​សុក្រ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ពេញ​មួយ​សប្តាហ៍​ក្នុង​​ទីក្រុង​អ៊ី​ន​ធឺ​ឡេ​ខិន (Interlaken) ប្រទេស​ស្វីស​។​

​កិច្ចប្រជុំ​បិទ​ត្រូវបាន​បន្លាយពេល​ម្តង​ហើយ​ម្តងទៀត នៅពេល​ដែល​ពួក​មន្ត្រី​មកពី​ប្រទេស​ធំៗ​ដូចជា ចិន ប្រេ​ស៊ីល អា​រ៉ាប៊ីសាអូឌីត សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​ជំទាស់​កាលពី​ចុង​សប្តាហ៍​ជុំវិញ​​ពាក្យពេចន៍​នៃ​ឃ្លា​សំខាន់ៗ​នៅក្នុង​អត្ថបទ​។​

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​របស់​អ​.​ស​.​ប​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានបង្ហាញ​សេចក្តី​សង្ខេប​ការស្រាវជ្រាវ​ជាច្រើន​ស្តីពី​ការឡើង​កំដៅ​ផែនដី​ដែល​បាន​ចងក្រង​ចាប់​តាំងពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ត្រូវបាន​យល់ព្រម​ក្នុង​ឆ្នាំ ២០១៥​។​

​សេចក្តី​សង្ខេប​នៃ​របាយការណ៍​ត្រូវបាន​អនុម័ត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​មីនា ប៉ុន្តែ​ការឯកភាព​គ្នា​លើ​អត្ថបទ​សំខាន់​បាន​អូសបន្លាយ​ពេល​ជាច្រើន​ម៉ោង​ទៀត​ដោយ​អ្នកសង្កេតការណ៍​មួយចំនួន​បារម្ភ​​ថា​វា​ប្រហែលជា​ត្រូវ​ពន្យារ​ពេល​ទៀត​។​

​អ​.​ស​.​ប​គ្រោង​នឹង​ចុះផ្សាយ​របាយការណ៍​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​៕

​មនុស្ស​ដើរ​កាត់​ទឹក​ជំនន់​នៅ​នី​ហ្សេ​រី​យ៉ា​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២២

Post navigation