Cambodia

ប្រជុំ​ត្រួតពិនិត្យ និង​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ នៃ​រាជរដ្ឋាភិបាល

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព្រះវិហារ​: លោក ស៊ូ សិរី អភិបាលរង​ខេត្ត តំណាង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​។

​លោក ស៊ូ សិរី អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា សូមឱ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​ត្រូវ​ចេះ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​យល់ដឹង​ពី​អនាម័យ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ​។ ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ត្រូវ​រឹតបន្តឹង អំពី​ច្បាប់​សារា​ចរណ៍ និង​បញ្ហា​គ្រឿង​ញឿ​ន​។ លុបបំបាត់​ការជួញដូរ​ផ្លូវភេទ និង​ក្មេង​ទំនើង​, អំពើពុករលួយ​ត្រូវ​ដោះ​ស្រ័យ​ឱ្យមាន​ភាព​សុក្រឹត និង​យុត្តិធម៌​អំពី​ទុក្ខលំបាក ក៏ដូចជា កី្ត​កង្វល់ សំណូមពរ​ដែល​ប្រជាពលរដ្ឋ​។

​លោក ឡុង សុវណ្ណ ប្រធាន​ក្រុម​ព្រឹក​ក្សា​ខេត្ត បាន​ថ្លែងថា ការរៀបចំ​ប្រជុំ​ក្រុមប្រឹក្សា​ថ្ងៃនេះ ក្នុង​គោលបំណង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​។ ជាមួយ​នោះ លោក ឡុង សុវណ្ណ ក៏បាន​ជម្រុញ​ដល់​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​បន្ត​ខិតខំ​ពន្យល់ និង​ដោះស្រាយ រាល់​បញ្ហា​នានា ដែល​ប្រ​ឈរ​មុខ​ចំពោះមុខ ឱ្យបាន​ខាន​តែ​បាន ហើយ​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ចៀសវាង​នៅ​រឿង​កើតឡើង​ដដែលៗ​។

​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានប្រកាស​ឱ្យ​មន្ត្រីក្រោមឱវាទ ត្រូវ​ចេះ​ពន្យល់​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ នូវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ក្រសាំង ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ ទប់ស្កាត់​ឱ្យបាន និង​បញ្ហា​ថ្នាំញៀន​, អំពើហិង្សា​ក្នុង​គ្រូ​សារ​។ ជាពិសេស ការជួញដូរ​មនុស្ស និង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​សហគមន៍​។ ទោះបី​ជាមាន​កូ​វីដ​១៩ ឆ្លង​យ៉ាងណាក៏ដោយ ក៏​ពុំមាន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ នោះទេ​៕​

Football news:

Milan defender Conti has moved to Parma on loan with a mandatory buyout for 7 million euros
UEFA on the Euro in one country: Each city will have its own scenario
FIFA and UEFA will ban Super League clubs from participating in tournaments under their own auspices
Mikel Arteta: Ozil has done a lot for Arsenal, but I want to steer the team in a different direction
Gladbach forward Embolo escaped from an illegal party through a window to the roof and hid in a nearby apartment
Simeone changes Atletico: he plays a hybrid scheme, gives players more freedom and believes in Suarez. The league title has not been so close for a long time
Villa defender Mings on Man City's 1st goal: I've never heard of such a rule. Nonsense