Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជុំពិនិត្យលើការអនុវត្តសកម្មភាព កិច្ចការពារកុមារ និងពិនិត្យដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានា

Views: 1

ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប ក្នុងសាលប្រជុំលេខ២ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យនៃការអនុវត្ត សកម្មភាព គម្រោងកិច្ចការពារកុមារ និងបញ្ហាប្រឈម ព្រមទាំងផែនការបន្ត សម្រាប់ខែមីនា​ មេសា​ និងឧសភា​ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយស គម្រោងកិច្ចការពារកុមារខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល​ នៃគណៈអភិបាល ខេត្តសៀមរាប និងជាប្រធានគម្រោងកិច្ចការពារកុមារខេត្ត ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោង កិច្ចការពារកុមារខេត្ត ជាពិសេសដោះស្រាយ បញ្ហាប្រឈមនានា និងសំណូមពរ។
ជាមួយគ្នានេះ អង្គប្រជុំ ក៏បានដាក់ចេញផែនការអនុវត្តបន្ត ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីធានាឱ្យការអនុវត្តគម្រោងនេះ អនុវត្តដោយរលូន និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ V / N

Post navigation