ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានដឹកនាំប្រជុំផ្សព្វផ្សាយលទ្ធផល ការងារកិច្ចប្រតិបត្តិការក្នុងខែកក្កដា កន្លងមកនិងលើកទិសដៅផែនការអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការរង នាយ នាយរងផែ្នក នាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្រ្តីនគរបាលស្រុក និងប៉ុស្តិជាច្រើនរូប។

លោកកោ ស៊ុនកាំង អធិការស្រុកសំឡូតបានបញ្ជាក់ថា ផែនការសម្រាប់អនុវត្តបន្តនោះភារកិច្ចសំខាន់របស់កងកម្លាំងនគរបាលគឺកិច្ចការពាររក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន នាឱកាសនៃថ្ងៃឈប់សម្រាករបស់ប្រជាពលរដ្ឋដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះតទៅព្រោះប្រជាពលរដ្ឋលោកនឹងធ្វើដំណើរកំសាន្តសប្បាយនៅតាមទីរ មណីយដ្ឋាននានានៅតាមបណ្តាខេត្ត ហើយក្នុង នោះមូល ដ្ឋានស្រុកសំឡូតក៏ជាតំបន់ទេសចរណ៍ ដែលកំពុងទទួលបាននូវការចាប់អារ
ម្មណ៍និងទាក់ទាញពីអ្នកទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ៕/b