Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រកាសចូលកាន់មុខតំណែងថ្មីអភិបាលរងក្រុងព្រះវិហារ២រូប

Views: 5

ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ: អភិបាលរងក្រុងព្រះវិហារចំនួន២រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣គឺលោក សាយ ដារ៉ា និងលោក យីម លឹមហ៊ាត ដោយពិធីនេះធ្វើឡើងក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គឹម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការជុំវិញខេត្តផងដែរ។

លោកស្រី ប៉ាង រ៉ាវី បានណែនាំនូវគោលការណ៍៥ចំណុច ដល់ក្រុមប្រឹក្សាគណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកអភិបាលរងក្រុងទាំង២ រួមសហការគ្នាអនុវត្តដើម្បីភាពជោគជ័យនៅក្រុងព្រះវិហារ។ លោកស្រី ប៉ាង រ៉ាវី បានបន្តទៀតថា ការតែងតាំងមុខតំណែងអភិបាលរងក្រុងព្រះវិហារទាំង២រូបនេះ គឺស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ជាពិសេសគឺការផ្តល់សេវាជូនពលរដ្ឋ ការថែរក្សា សន្តិសុខ សណ្តាប់សាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោក ស្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ធានាស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ទទួលបានជោគជ័យនៃការបោះឆ្នោត ទាំងការបោះឆ្នោតសកល និងអសកល សម្រេចបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ជោគជ័យក្នុងការរៀបចំមហាសន្និបាតលើកទី១៦ របស់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក សម្រេចបាននូវការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ រក្សាការពារបានយ៉ាងគត់មត់នូវ បូរណភាពទឹកដី ខិតខំដាក់ចេញនូវគោលនយោបាយនិងវិធានការនានាដើម្បីធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដំណើរប្រជាធិបតេយ្យ ភាវូបនីយកម្ម និងកំណែទម្រង់នានា៕/R

Post navigation