Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រកាសចូលកាន់តំណែងចៅសង្កាត់ព្រែកឯងថ្មី និងផ្លាស់ប្ដូរមុខតំណែងមន្ត្រីមួយចំនួន

Views: 1

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ថ្មី នៃសង្កាត់ព្រែកឯង ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រារព្ធពិធីនៅក្នុងបរិវេណសាលាសង្កាត់ព្រែកឯង ។

ពិធីប្រកាសនោះគឺ លោក សម សុធារី ជាចៅសង្កាត់ព្រែកឯងថ្មី តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំនួសចៅសង្កាត់ចាស់ លោក នេត្រ សារ៉ែន ដែលបានដាក់ពាក្យឈប់សំរាកពីការងារ ដោយសារបញ្ហាសុខភាព ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ណែនាំដល់ មន្ត្រីរដ្ឋបាលខណ្ឌ ក្រោមឱវាទទាំងអស់ ត្រូវខិតខំបន្តថែរក្សាឱ្យបានល្អ នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ យ៉ាងលំបាក ដោយបានលះបង់ ទាំងកម្លាំងកាយចិត្ត កម្លាំងជីវិត ដើម្បីយកមកផ្តល់ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ឱ្យរស់នៅប្រកបដោយសុខុដុមរមនា ដល់សព្វថ្ងៃនេះ ស្របទៅនឹងពាក្យស្លោកមួយឃ្លា របស់ប្រមុខថ្នាក់ដឹកនាំ គឺ «អរគុណសន្តិភាព» ។

លោកអភិបាលខណ្ឌច្បារអំពៅ ខាងលើនេះ ថ្លែងឡើងនៅក្នុងពិធីប្រកាសចូលកាន់ តំណែងជាផ្លូវការ ចៅសង្កាត់ព្រែកឯងថ្មី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីអស់លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាល ខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីចំណុះជំនាញ នៃរដ្ឋបាលខណ្ឌ រួមទាំងបងប្អូនពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកឯង ជាច្រើនទៀតផងដែរ ។

ក្នុងឱកាសដែរនោះ លោក ចេង មុនីរ៉ា បានណែនាំ អោយពិនិត្យលើកិច្ចការងារស្នូល មួយចំនួន ដែលជាការងារចាំបាច់ ត្រូវបម្រើកុំបីខានដល់ពលរដ្ឋ ក្នុងនោះរួមមាន ត្រូវដោះស្រាយបញ្ហាទឹកលិច នៅតាមចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ ព្រែកឯង ដោយរកវិធីដោះស្រាយ ឱ្យអស់ពីលទ្ធភាព, ត្រូវដោះស្រាយបញ្ហាជំនន់ ទឹកភ្លៀង នៅតំបន់ដែលមានការជន់លិច និងតំបន់ផ្សេងទៀត ដែលទទួលរងនូវ ការជនលិច ដោយជំនន់ទឹកភ្លៀង, ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការលុបបំបាត់ ល្បែងស៉ីសងគ្រប់ប្រភេទ, ត្រូវខិតខំលុបបំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយដាក់វេនគ្នាប្រចាំការ និងចុះល្បាត ក្នុងមូលដ្ឋានជាប្រចាំ, ត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ អោយបានគ្រប់គ្នាៗ តាំងពីដូសមូលដ្ឋាន និងដូសជំរុញ, ត្រូវខិតខំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ក្នុងការផ្តល់សេវាមូលដ្ឋាន ជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារ អត្រានុកូលដ្ឋាន និងត្រូវខិតខំពង្រឹងការងារសន្តិសុខ នៅក្នុងមូលដ្ឋាន ឱ្យបានប្រសើរ ឡើងថែមទៀត តាមរយៈការរួមគ្នាអនុវត្តគោលនយោបាយ (ភូមិ-សង្កាត់ មានសុវត្ថិភាព) ឱ្យមានប្រសិទ្ធភាព ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកបំផុត ក្នុងការណែនាំឱ្យមន្ត្រី ក្រោមឱវាទទាំងអស់ មិនថា តែរដ្ឋបាលសង្កាត់ព្រែកឯងឡើយ គឺត្រូវខិតខំឱ្យបានខ្ពស់ ប្រកបដោយស្មារតី និងឆន្ទះស្នេហាជាតិមាតុភូមិ ក្នុងការការពារ ក៏ដូចជាថែរក្សា នូវសន្តិភាព ដែលប្រមុខថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុនសែន ដែលបានលះប ង់កម្លាំងកាយចិត្ត និងមិនសោកស្តាយ សូម្បីជីវិត ក្នុងការធ្វើឱ្យសន្តិភាពទូទាំងប្រទេស ប្រជាពលរដ្ឋ រស់បានសុខសាន្ត ដូចសព្វថ្ងៃនេះ ។

គួរបញ្ជាក់ដែរថា ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាល ប្រធានការិ.ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង និងប្រធានភូមិទាំង៩ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សង្កាត់ព្រែកឯង៕ V / N

Post navigation