Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រកួតកីឡាវាយកូនបាល់ យុវជនអាយុក្រោម ១៤ ឆ្នាំ ជើងឯកអាស៊ី បានលទ្ធផលល្អ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៣ “Inaugural Asian Junior Championship 2023” ក្នុងនាមម្ចាស់ផ្ទះ ទទួលបានកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ក្រុមកីឡាករ កីឡាការិនី មកពីប្រទេស ចំនួន ១៣ ថាៈការរៀបចំបានល្អ ប្រហែលនឹងការប្រកួតកីឡា SEA GAME 2023 ដែរ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថាៈ ការប្រកួត មានសារសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាវាយកូនបាល់ ការកំណត់ អត្តសញ្ញាណ ទេពកោសល្យ និងការបង្កើតបំពង់បង្ហូរដ៏រឹងមាំ នៃអត្តពលិកជំនាញដែលអាចបន្ត ដើម្បីតំណាងប្រទេសរបស់ពួកគេ ក្នុងកម្រិតនៃការប្រកួតជាច្រើន។

ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកអាស៊ី ឆ្នាំ២០២៣ “Inaugural Asian Junior Championship 2023” ធ្វើឡើងនៅទីក្រុងភ្នំពេញប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតក តេជោ។កីឡាករ កីឡាការិនីកំពូលអាស៊ី នឹងទទួលបានឱកាសប្រកួត ក្នុងព្រឹត្តិការណ៍ នេះ នឹងផ្តល់ពិន្ទុ ATF 14U ខ្ពស់បំផុត និងឱកាសលេងក្នុងកម្រិតខ្ពស់បំផុត។

ការប្រកួតខាងលើកនេះ មានកីឡាករ កីឡាការិនី ៤៨ នាក់ មកពី ១៤ ប្រទេស ក្នុងនោះ កីឡាករចំនួន ២៤ នាក់ និងកីឡាការិនី ២៤នាក់ នឹងត្រូវបានជ្រើសរើស សម្រាប់ ព្រឹត្តិការណ៍នេះ។ កីឡាករចំនួន នាក់ និងកីឡាការិនី នាក់ ត្រូវជ្រើសរើសក្នុង ព្រឹត្តិការណ៍ Grade A ធ្វើឡើងនៅម៉ោង ៤។ កីឡាករ នឹងទទួលបានឱកាសចូលរួម ជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅប្រទេសអូស្រ្តាលី។

លោកបានបន្ថែមទៀតថាៈ ការប្រកួតក៏រួមចំណែកដល់ការអភិវឌ្ឍទូទៅ នៃកីឡាករកីឡាការិនី វ័យក្មេង ការបង្កើនគុណតម្លៃ នៃវិន័យការតស៊ូ និងការងារជាក្រុម ដែលពង្រីកលើសពីពិភពលោក នៃកីឡាវាយកូនបាល់។

ការប្រកួតនេះ មាន វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ចំណែកម្ចាស់ផ្ទះកម្ពុជា បានបញ្ជូនកីឡាករវ័យ ក្មេង រូបប្រកួតលើ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ៕/V-PC

Post navigation