Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ CAMSOC-CAMAPGOC ចុះពិនិត្យការសាងសង់ភូមិកីឡា

Views: 5

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ មីនា ម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បានបន្ដចុះត្រួតពិនិត្យការសាងសង់ភូមិកីឡា ដែលត្រៀមទទួលបដិសណ្ឋារកិច្ច មន្រ្តីកីឡា ប្រត្តិភូ កីឡាករ- កីឡាការិនី ដែលមកពី ១០ ប្រទេស​នៃការប្រជែងព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រ នៅកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

ក្រុមហ៊ុនដែលទទួលសាងសង់ភូមិកីឡានេះ បានសន្យាថា អ្វីៗនឹងបញ្ចប់នៅ ដំណាច់ខែមីនា ហើយក្រុមហ៊ុន នឹងប្រគល់ជូនគណៈកម្មាធិការជាតិស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) តែម្ដង។

ការចុះពិនិត្យនេះ គឺជាការយកចិត្តទុកដាក់ និងមានការខ្វល់ខ្វាយយ៉ាងសំខាន់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការបន្ដចុះពិនិត្យលើការវិវឌ្ឍន៍ការងារ មួយចំនួន ដូចជាហេដ្ឋារចនាសម្ព័ន្ធសេសសល់ ពិសេសការសាងសង់ភូមិកីឡា, ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមបើកជាផ្លូវការ ពីថ្ងៃទី០៥ ដល់ ១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ ០៩ ខែមិនុថា ឆ្នាំ២០២៣៕ V / N

Post navigation