ចែករម្លែក

ជំនួប​រវាង​
​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(ខាងស្តាំ) និង លោក​អ៊ី​យ៉ា​ស៊ូ​ហ៊ី​សា អូ​ជី​ម៉ា​ តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ប្រទេស​កម្ពុជា​(រូបធនាគារជាតិ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈប្រមុខ​នៃ​ធនាគារជាតិ​កម្ពុជា​បាន​អះអាងថា​នៅ​កម្ពុជា​អតិផរណា​បន្ត​រក្សាបាន​ក្នុង​កម្រិត​ទាប​ប្រមាណ ៣​ភាគរយ ជាមួយនឹង​ស្ថិរ​ភាពល្អ​នៃ​អត្រា​ប្តូរប្រាក់​។ ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង និង​មាន​កម្រិត​ស្មើនឹង ១០​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​។​ការបញ្ជាក់់​នេះ​បានធ្វើ​ឡើង​នៅ​កាលពី​ពាក់់កណ្តាល​សប្តាហ៍​នេះ​នៅក្នុង​ជំនួប​រវាង​​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង លោក​អ៊ី​យ៉ា​ស៊ូ​ហ៊ី​សា អូ​ជី​ម៉ា​( Yasuhisa Ojima) តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ប្រទេស​កម្ពុជា​។​លោក​តំណាង​រូបនេះ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(ខាងស្តាំ) និង លោក​អ៊ី​យ៉ា​ស៊ូ​ហ៊ី​សា អូ​ជី​ម៉ា​ តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ប្រទេស​កម្ពុជា​(រូបធនាគារជាតិ)


​មន្ត្រី​ធនាគារជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ក្នុង​សវនាការ​នេះ​លោក ជា ចាន់តូ បាន​ជម្រាបជូន​ភ​ភ្ញៀវ​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២០ នេះ​។​លោក​បញ្ជាក់ថា អតិផរណា​បន្ត​រក្សាបាន​ក្នុង​កម្រិត​ទាប​ប្រមាណ ៣​ភាគរយ ជាមួយនឹង​ស្ថិរ​ភាពល្អ​នៃ​អត្រា​ប្តូរប្រាក់​។ ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង និង​មាន​កម្រិត​ស្មើនឹង ១០​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​។ ប្រព័ន្ធ​ធនាគារ​មាន​ភាពរឹងមាំ និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​ជួយ​បន្ធូរបន្ថយ​ការលំបាក​របស់​វិស័យ​នានា និង​ប្រជាជន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​


​ចំណែក​លោក Yasuhisa Ojima វិញ​បាន​អបអរសាទរ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការបង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​។​តំណាងឱ្យ​IMF​លោក​ក៏បាន​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​នេះ​ស្រប​ពេលដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។
​លោក​តំណាង​បញ្ជាក់់ជូន​ចំពោះ​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ទន្ទឹមនេះ IMF ក៏បាន​ត្រៀមខ្លួន​សហកា​រ​និង​ផ្តល់​ជា​អនុសាសន៍ ក្នុង​ដំណើរ​ការស្តារ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុងតែ​ងើបឡើង​វិញ​ជា​លំដាប់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម