Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​ណា​តូ​ជួប​លោក​ហ្សេ​លេន​ស្គី​ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​ការពារជាតិ​នៅ​អ៊ុ​យក្រែន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​ជួប​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ក្នុង​ទីក្រុង​គៀវ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សង្គ្រាម​និង​តម្រូវការ​របស់​យោធា​អ៊ុ​យក្រែន​។​

​កិច្ចប្រជុំ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​ចោទប្រកាន់​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែនថា​បាន​ជួយ​រៀបចំ​ផែនការ និង​ធ្វើ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន​លើ​ទីស្នាក់ការ​កណ្តាល​របស់​កង​នាវា​សមុទ្រ​ខ្មៅ​នៅ​ឧបទ្វីប​គ្រី​ម៉េ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា លោក​ស្តូល​ធិន​បឺ​ក​បាន​យល់ព្រម​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​សមាជិក​ណា​តូ​ជួយផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម ដើម្បី​ការពារ​រោងចក្រ​ថាមពល​និង​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​អ៊ុ​យក្រែន ដែល​ត្រូវបាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ការវាយប្រហារ​ឥតឈប់ឈរ និង​ដ៏​សាហាវ​ពី​សំណាក់​រុស្ស៊ី​កាល​ពី​រដូវរងា​ឆ្នាំមុន​។​

​លោក​ក៏​បាន​ប្រាប់​អគ្គលេខាធិការ​ផងដែរ​អំពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដែល​ជារឿយៗ​វាយប្រហារ​តំបន់​ស៊ីវិល រួម​ទាំង​ការវាយប្រហារ​ដោយ​ដ្រូ​ន​ចំនួន ៤០ លើក​កាលពី​យប់​កន្លងទៅ​។​

​មេដឹកនាំ​អ៊ុយ​ក្រែន​បាន​និយាយថា “​នៅ​ចំពោះមុខ​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​បែប​នេះ​ប្រឆាំងនឹង​ប្រជាជន​អ៊ុ​យក្រែន ប្រឆាំង​នឹង​ទីក្រុង​របស់​យើង កំពង់ផែ​របស់​យើង ដែលមាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ស្បៀងអាហារ​ពិភពលោក យើង​ត្រូវ​ការដាក់​សម្ពាធ​ខ្លាំងក្លា​ដើម្បី​ឆ្លើយតប​លើ​រុស្ស៊ី​និង​ពង្រឹង​ការការពារ​ដែនអាកាស​របស់​យើង​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា ណា​តូ​មាន​កិច្ចសន្យា​តម្លៃ ២,៤ ពាន់​លាន​អឺរ៉ូ​គិត​ជា​គ្រាប់រំសេវ​សម្រាប់​អ៊ុ​យក្រែន រួម​ទាំង​គ្រាប់កាំភ្លើង​ធំ​១៥៥​មិល្លីម៉ែត្រ កាំជ្រួច​ប្រឆាំង​រថក្រោះ និង គ្រាប់​សម្រាប់​រថក្រោះ​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា “​អ៊ុយ​ក្រែន​កាន់តែ​រឹងមាំ យើង​កាន់តែ​ខិត​ទៅជិត​ការបញ្ចប់​ការឈ្លានពាន​របស់​រុស្ស៊ី​។​”

“​រុស្ស៊ី​អាច​ដាក់អាវុធ​ចុះ​និង​បញ្ចប់​សង្គ្រាម​នៅ​ថ្ងៃនេះ​។ អ៊ុយ​ក្រែន​មិន​មាន​ជម្រើស​មួយ​នេះ​ទេ​។ ការចុះចាញ់​របស់​អ៊ុយ​ក្រែន​មិន​មានន័យថា​សន្តិភាព​ទេ​។ វា​នឹង​មានន័យថា​ការកាន់កាប់​របស់​រុស្ស៊ី​ដ៏​ឃោរឃៅ​។ សន្តិភាព​ដែល​បង់​រាល់​តម្លៃ​ក៏​មិន​មាន​សន្តិភាព​នោះ​ដែរ​”៕

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក បាន​ជួប​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ក្នុង​ទីក្រុង​គៀវ

Post navigation