Cambodia

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖«​​តំបន់​ក្រហម​នេះ​ដរាបណា​មិនទាន់​ចាក់​វ៉ាក់សាំង​អស់​ប្រជាជន គឺ​យើង​មិន​ដើរចេញ​ចោល​ប្រជា​ជនណាម្នាក់​នោះទេ​!»

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ការបញ្ជា​ដាច់​ណាត់​ទៅកាន់​ក្រុមគ្រូពេទ្យ​ដែល​កំពុងបើក​ប្រតិបត្តិ​ការចាក់ វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ថា​៖«​តំបន់​ក្រហម​នេះ​ដរាបណា​មិនទាន់​ចាក់​វ៉ាក់សាំង​អស់​ប្រជាជន គឺ​យើង​មិន​ដើរចេញ​ចោល​ប្រជា ជនណាម្នាក់​នោះទេ​!» ។​

​នៅក្នុង​សារ​ជា​សម្លេង​ដែលមាន​រយៈពេល​ប្រមាណ​ជិត​១៥​នាទី ទៅកាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ក្រុមការងារ​ចាក់​វ៉ាស់ សាំង​ទាំងអស់​នា​ព្រឹក​ថ្ងៃទី ៥ ខែ ឧសភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានដាក់​បទបញ្ជា​ដាច់​ណាត់​ថា​៖​សម្រាប់​នៅ​ខាងក្នុង​តំបន់​ក្រហម​កន្លងទៅ​គណៈ កម្ម​ការ​ចំពោះ​កិច្ច​បញ្ជូន​វ៉ាក់សាំង​ចំនួន ៩០ ម៉ឺន​ដូ​ស​ជូនទៅ​កម្លាំងប្រដាប់អាវុធ​ដែល​បាន​ចូល​ចាក់​នៅក្នុង​តំបន់​ក្រហម​។​ប៉ុន្តែ​ចំនួន​តួលេខ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ នោះ​គឺមាន​រហូត​ទៅដល់​ជាង ៥២ ម៉ឺន​នាក់ នេះ​បើ​យោងតាម​តួលេខ​ដែល​ខ្ញុំ​បានទទួល​ហើយ​ដែល​យើង​បានដឹង​ទាំងអស់គ្នា ប៉ុន្តែ​វ៉ាក់សាំង​របស់​យើង​មាន​ត្រឹមតែ ៩0 ម៉ឺន​ដូ​ស ប៉ុណ្ណោះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖« ខ្ញុំ​សូមបញ្ជាក់ថា​នៅក្នុង​តំបន់​ក្រហម​នេះ​ប្រសិនបើ​មិនទាន់បាន​ចាក់​ប្រជាជន​អស់ យើង​មិន​ដើរចេញ​ចោរ​ប្រជា​ជនណាម្នាក់​នោះទេ ។ ចំនួន ៩០ ម៉ឺន​ដូ​ស​ដែល​បាន​បញ្ជូន​ទៅក្នុង​តំបន់​នេះ​គឺ​ចាក់​បាន​ប្រជាជន​តែត្រឹម​ជាង ៤០ ម៉ឺន​នាក់​ប្រសិនជា​មានការ​ខូចខាត​មួយចំនួន ជាធម្មតា​វា​តែងតែមាន​ការខូចខាត​នោះ ហើយ​ដែល​យើង​គិតថា​បាន​ចំនួន​ជាង ៤៤ ម៉ឺន​នាក់​ទៅ​ចុះ​។ ដូច្នេះ​វា​អាច​នឹងមាន​ការខ្វះ​ជាមួយនឹង​វ៉ាក់សាំង ។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ឱ្យបាន​ច្បាស់​ថា​វ៉ាក់សាំង​សម្រាប់​ចាក់​ចំនួន ៥២ ម៉ឺន​នាក់​នៅក្នុង​តំបន់​ក្រហម​មិន​ខ្វះ​ទេ​ថ្ងៃទី ១១ ខែឧសភា​នេះ​នឹង​មកដល់​ចំនួន ៥០ ម៉ឺន​ដូ​ស​បន្ថែម ទៀត​នៅ​ថ្ងៃទី ១៥ ឧសភា មកដល់ ៥០ ម៉ឺន​ដូ​ស​ទៀត​នោះ​យើង នឹងមាន​ចំនួន​មួយ​លាន​ដូ​ស​នៅក្នុង​ដៃ​បន្ថែមទៀត ។ »

​ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ទៅ​សម្ដេច​ពិជ័យ​សេនា​បញ្ជា​ទៅ​អង្គភាព​មិនត្រូវ​បញ្ចប់​នូវ​ដូ​ស​ទី ១ ក្នុង​ថ្ងៃទី​១៥​ឧសភា​នោះទេ គឺ​ដូ​ស​ទី​១ ទៅធ្វើ​យ៉ាងណា​ឱ្យ​ហើយ​ឲ្យ​អស់​ប្រជាជន​នៅក្នុង​តំបន់ ក្រហម​មិន​ថា​ប្រជាជន​ចំនួន​៥២ ម៉ឺន​នាក់​នោះទេ​ទោ បី​៥៣ ៥៤ ឬ ៥៥​ម៉ឹ​ន​នាក់​ក៏​យើង​នៅតែមាន​លទ្ធភាព​ចាក់​ជូន​ប្រជាជន ។ ប៉ុន្តែ​ខ្ញុំ​សុំ​អង្វរ​ក៏​ប្រជាជន​កុំ​ឲ្យ​ចេញពី​តំបន់​ជ្សេ​ង ចូលទៅក្នុង​តំបន់​ក្រហម​ដើម្បី​ទទួលបាន​វ៉ាក់សាំង ។ អញ្ចឹងទេ​សុំ​ដំណើរ​ការចាក់​ជាធម្មតា​ហើយ​ចាក់​រួច​ដូ​ស​ទីមួយ​ហើយ​ត្រូវ​បន្ត​ការចាក់​ដូ​ស​ទី ២ មុននេះ​បានគ្រោង​ថា​ចាក់​ដូ​ស ទីមួយ​ត្រឹមតែ​អស់​វ៉ាក់សាំង​ត្រឹម​៤៥ ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា​ដូ​ស​ទី​១ ត្រូវ​បញ្ចប់​លុះត្រាតែ​អស់​មនុស្ស​ទើប​អាច​ដូ​ស​ទី ២​ចាប់ផ្ដើម​ឬ​អាច​និយាយថា​ដូ​ស​ទី ១​នៅ សល់​ចំនួន​មនុស្ស​តិច​យើង​អាច​ដំណើរ​ការដូ​ស​ទី​ពីរ​បន្ត​ជាមួយនឹង​ដូ​ស​ទី ១ ។​

​គួរ​បញ្ជាក់ថា​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត​នេះ​ស្ថិតក្នុង​ខណ្ឌ​ចំនួន​៤​រួមមាន​៖ ខណ្ឌដង្កោ .​ខណ្ឌមានជ័យ​. ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ស្មើនឹង​ប្រមាណ​៣៣​សង្កាត់ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា​ក្នុង​តំបន់​ក្រហម​នេះ​មាន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​សរុប​ប្រមាណ ៨០៥,០៣៣​នាក់​។ តែមាន​ប្រជាពលរដ្ឋ​ប្រហែល​២៩​ភាគរយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ស្មើនឹង ២៣៣,៤៦០​នាក់​និង​កម្មករ​និ​យោ ជិត​ប្រហាក់ប្រហែល ១០០,០០០​នាក់ បាន​ចាក់​ដូ​ស​ទី​១​រួច​និង​កំពុង​បន្ត​ចាក់​ដូ​ស​ទី​២​ទៀត ។ ដូច្នេះ​ប្រជាពលរដ្ឋ​និង​កម្មករ និយោជិត អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​ប្រឈម​ខ្លាំង​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ​មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣​នាក់ ។ ដូចនេះ​ប្រជាពលរដ្ឋ​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ស្មើនឹង​បរិមាណ​វ៉ា​ក់ សាំង​ដែល​ត្រូវ​ចាក់​ទាំងពីរ​ដូ​ស​ចំនួន ៩៤៣,១៤៦​ដូ​ស ។ វ៉ាក់សាំង​ដែល​ទទួលបាន​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្របខណ្ឌ​ទូទាំងប្រទេស​ចំនួន ៩០០,០០០​ដូ​ស​ក្នុង នោះ​ស៊ីណា​វ៉ា​ក់​(SINOVAC)​ចំនួន ៥០០,០០០​ដូ​ស​និង​ស៊ី​ណូ​ហ្វា​ម (SINOPHARM)​ចំនួន​៤០០,០០០​ដូ​សបាន​ទុកដាក់​ថែរក្សា​ក្នុង​ឃ្លាំង​របស់​ក្រសួងការពារជាតិ​រួចហើយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Oblak wants to move to an English club from the top 6. Manchester United are Interested in this option, De Gea may leave
Lewandowski is Interested in Chelsea, Man City and PSG. Bayern wants at least 60 million euros for him
Chelsea are ready to extend the contract with Kante. The midfielder is comfortable in London, he wants to stay
We remember Mourinho in Serie A: he criticized the journalists, provoked the coaches, and got Roma
Manchester United have yet to open contract talks with Pogba. His agreement runs until the summer of 2022
Borussia is ready to sell Sancho for about 90 million euros. The midfielder wants to play in the Champions League
In the game with Roma, we saw the former De Gea: he made 10 saves, dragged at close range and became the best player of the match