ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​នេះ​បានប្រកាស​អនុញ្ញាត​ដល់​កាស៊ី ណូ​មានលទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សារជាថ្មី​វិញ ក៏ប៉ុន្តែ​មានតែ​ល្បែងភ្នាល់​និង​ស្លុត​ម៉ាស៊ីន​តែប៉ុណ្ណោះ​។​កាស៊ីណូ​ទាំងអស់នោះ​ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួង សុខាភិ បាល​ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​នៃ​វិធានការ​ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បង្ហោះ​នៅក្នុង ផេ​ក​ហ្វេ​ស បុក​ផ្លូវការ​របស់លោក ។​

​សូម​រំលឹក​ជូន​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​បិទ​កាស៊ីណូ​ជា​បណ្តោះអាសន្ន​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃ​១​ខែមេសា​ឆ្នាំ​២០២០​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ។

​ជាមួយគ្នានេះដែរ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​ម្ចាស់​កាស៊ីណូ​ក្នុងប្រទេស​កម្ពុជា​ទាំងអស់​ថា​ក្រសួង​នឹងធ្វើ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ​ដល់​កាស៊ីណូ​ចាប់ពី​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​អាជីវ​កម្មធ​ម្ម​តា​វិញ ។ អាជីវកម្ម​កាស៊ីណូ​ទូទាំងប្រទេស​កម្ពុ​ជាមាន ចំនួន ១៦៥ កន្លែង​ដែល​ផ្តល់​ការងារ​ដល់ក​ម្មករ​ខ្មែរ ២៥.០០០ នាក់ ៕