Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខCAMSOC៖ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកួតលើ១៧ទីតាំង

Views: 10

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹកថ្ងៃទី១មេសានេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) នឹងប្រព្រឹត្តទៅនៅតាមរាជធានី-ខេត្ត ចំនួន៥ និង១៧ទីតាំង។

ទីតាំងទាំង១៧កន្លែងនេះរួមមាន៖ រាជធានីភ្នំពេញ ចំនួន១៤ទីតាំង, ខេត្តសៀមរាប ចំនួន ២ទីតាំង, ខេត្តព្រះសីហនុ ចំនួន ២ទីតាំង, ខេត្តកំពត ១ទីតាំង និងខេត្តកែប ១ទីតាំង សុទ្ធជាការងារបច្ចេកទេសដ៏មានសារៈសំខាន់ និងដើរតួនាទីស្នូលក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games។ សម្តេចពិជ័យសេនាទៀបាញ់បានលើកឡើងថាផ្អែកតាមផែនការសកម្មភាពនិងក្រប ខ័ណ្ឌពេលវេលា ពិសេសតាមការត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយ យើងនៅសេសសល់ ការងារមួយចំនួនទៀតដែលត្រូវធ្វើបន្ទាន់ មានជាអាទិ៍ ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស និងការតុបតែងទីលានប្រកួត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត។

សម្តេចប្រធានCAMSOCបានលើកឡើងថាកត្តាជោគជ័យនៃការអនុវត្តផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games 2023 គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន វិស័យឯកជន និងអង្គការកីឡាជំនាញ ប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យ អនុវត្ត និងវាយតម្លៃហ្មត់ចត់ និងជាប្រចាំពីគណៈកម្មាធិការជាតិCAMSOC-CAMAPGOCគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ គិតត្រឹមថ្ងាំទី០១ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៣៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលត្រូវប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ខាងមុខ។ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមគឺជាមោទនភាពនិងមុខមាត់សម្រាប់ប្រទេសនិងប្រជាជនកម្ពុជា ទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕/R

Post navigation