Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខកងយោធាមួកខៀវ អញ្ជើញដឹកនាំប្រតិភូមជ្ឈមណ្ឌលជាតិ ពិនិត្យវឌ្ឍនភាព ការសាងសង់ ហេដ្ឋារចនាសម្ព័នរូបវ័ន្ត

Views: 3

ដោយៈយោធិន/កំពង់ស្ពឺៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខកងយោធាមួកខៀវ កម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយមានវត្តមានចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ធកាល័យក្រសួងការពារជាតិ រួមនឹងនាយទាហាន ស្ថាប័នមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាព ការងារសាងសង់អគារតេជោសន្តិភាព និងសកម្មភាពហ្វឹកហ្វឺនលំហាត់របស់សិក្ខាកាម លំហាត់ហ្វឹកហ្វឺនដោះមីនពហុជាតិ នៃក្រុមជំនាញបោសសម្អាតមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក  មាតុភូមិដ៏បវរ២០២៣កម្ពុជាចិន និងពិនិត្យមើលការងារប្រុងប្រៀបរៀបចំទទួល ប្រតិភូចុះមកទស្សនកិច្ច ធ្វើនាពេលខាងមុខ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ដំណើរអញ្ជើញចុះត្រួតពិនិត្យ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ធ្វើឡើងក្នុងគោលបំណងសំដៅត្រៀមលក្ខណៈទទួលវត្តមាន លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺន ប្រតិបត្តិការពហុជាតិ លេីទីលានបោសសំអាតមីនមនុស្សធម៌ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្រោមប្រធានបទមាតុភូមិដ៏បវរឆ្នាំ២០២៣នាពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ ប្រមុខកងយោធា មួកខៀវកម្ពុជា។

ពាក់ព័ន្ធលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ  ក្រោមប្រធានបទមាតុភូមិដ៏បវរឆ្នាំ២០២៣មានបណ្តាប្រទេសជាមិត្តចំនួន ១២ប្រទេស បានឆ្លើយតបចូលរួម ដែលមានកម្ពុជា ជាម្ចាស់ផ្ទះសហប្រធានជាមួយមិត្តចិន លំហាត់ហ្វឹកហ្វឺននេះ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាព កម្ពុជាចិនព្រមជាមួយ បណ្តាប្រទេសចូលរួមលេីផ្នែកបោសសំអាតមីនមនុស្សធម៌និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់បែបនេះ នាពេលអញ្ជើញសួរសុខទុក្ខ កងកម្លាំងកម្ពុជា និងស្វាគមន៍កងកម្លាំងមិត្តចិនដែលកំពុងហ្វឹកហ្វឺន តាមទីតាំងនីមួយៗ រួមទាំងបានចុះពិនិត្យការដ្ឋានសាងសង់អាគារទាំង ខ្នង ដែលកំពុងលេចរូបរាង ម្តងបន្តិចៗក្នុងបរិវេណសាលា PKO ផងដែរខាងលើនេះផងដែរ៕/V-PC

Post navigation