Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខល្បុក្កតោ និយាយអ្វីខ្លះ នៅថ្ងៃបើកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣

Views: 5

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកថាគុនល្បុក្កតោ ជាកីឡា ចំណាស់មួយរបស់ប្រជាជាតិខ្មែរ ប៉ុន្តែវាបានសាយភាយ និងវិវឌ្ឍខ្លួនទៅជាកីឡា មួយប្រភេទ ដែលមនុស្សក្នុងតំបន់ និងអន្តរជាតិចូលរួមហាត់ និងប្រកួតប្រជែង។

លោកថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីបើកការប្រកួតកីឡា គុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ មានប្រទេស ចូលរួម ប្រកួតប្រជែងចំនួន៤ គឺ មានវៀតណាម, ឡាវ ហ្វីលីពីន និងកម្ពុជា ជាម្ចាស់ផ្ទះ។

លោកបានបន្ថែមថាៈ វាជាលើកទី១ ហើយ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាលើកទី១ ផងដែរដែលគុនល្បុក្កតោ បានរៀបចំការប្រកួតកម្រិត ក្នុងតំបន់ គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ។

ទោះបីជា ការរៀបចំការប្រកួតនេះជាលើកទី១ តែសម្រាប់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំប្រកួតឱ្យមាន ដំណើរការរលូន និងជាពិសេស គឺការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ សម្រាប់ប្រទេស ដែលជាសមាជិករបស់គុនល្បុក្កតោ។

គុនល្បុក្កតោ ជាប្រភេទកីឡាដ៏ចំណាស់មួយរបស់ខ្មែ រដែលពេលនេះបាននឹង កំពុងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទ ដែលអាចឱ្យមនុស្សទាំងអស់ បានចូលរួម ហាត់ និងប្រកួត ទាំងកម្រិតថ្នាក់ក្នុងតំបន់ និងអន្តរជាតិ។

ប្រមុខសហហព័ន្ធរូបនេះ បានឱ្យដឹងទៀតថាៈ កម្ពុជាមានការជឿជាក់ថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោ លើកទី១នេះគ្រាន់តែជាចំណុច ចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយប្រាកដណាស់ ដោយមានការចូលរួម ដោយស្មោះ សរ ពីបណ្ដាប្រទេស ជាសមាជិករួមជាមួយកម្ពុជា នឹងជំរុញប្រភេទកីឡាមួយនេះ ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងឆាកជាតិ និងឆាកអន្តរជាតិ៕/V-PC

Post navigation