Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខអូឡាំពិកកម្ពុជា៖ ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជារំពឹងថា នឹងបានទទួលភ្ញៀវទេសចរពី ២៥ ម៉ឺន ទៅ ៥០ ម៉ឺននាក់

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បណ្ឌិត ថោង ខុន ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ផងនោះ បានមានប្រសាសន៍ថាៈ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណពី ២៥ ម៉ឺននាក់ ទៅ ៥០ ម៉ឺននាក់ នាពេលកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថាៈ ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏សំខាន់ ក្នុងឧស្សាហកម្មទេសចរណ៍ សម័យទំនើប ដែលក្នុងនោះ អង្គការទេសចរណ៍ ពិភពលោក បានបញ្ជាក់ថាៈ ទេសចរណ៍ កីឡាអន្តរជាតិ នៅលើពិភពលោក មានចំនួន ប្រមាណ ១២ លាននាក់ ទៅ ១៥ លាននាក់ ក្នុងមួយឆ្នាំ ស្មើនឹង ១០% នៃឧស្សាហកម្ម ទេសចរណ៍ពិភពលោក និងរកចំណូលបានប្រមាណ ៨០០ លានដុល្លារ ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទាត់ FIFA World Cup នៅទីក្រុងដូហា ប្រទេសកាតា បច្ចុប្បន្ននេះ គេរំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ ១លាន ៥សែននាក់ កំពុងធ្វើដំណើរ និងត្រៀមធ្វើដំណើរ ទៅទស្សនាកីឡាបាល់ទាត់ពិភពលោកនេះ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ASEAN Para Games ឆ្នាំ២០២៣ ក៏កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណពី ២៥ ម៉ឺននាក់ ទៅ ៥០ ម៉ឺននាក់ដែរ។ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games-ASEAN Para Games ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិកា​ជាតិ អូឡាំពិកកម្ពុជា ចុះកិច្ចសន្យាជាផ្លូវការ រួចហើយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី “Olympic Council of Asia” ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ី “Asian Youth Games” ដែលមាន ៤៥ ប្រទេស ចូលរួមនៅរាជធានីភ្នំពេញ ឆ្នាំ២០២៩ ទៀតផង៕ V / N

Post navigation