Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវធានាឲ្យបាននូវ «តម្លៃនៃលុយ»ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាធរមាន

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងថានៅក្នុងការអនុវត្តដំណាក់កាលទី៤:«គណ នេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលសំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផលការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលមកដល់ដំ ណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ដែលជាគោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលនោះគឺការប្រែប្រួលជាសារវ័ន្តផ្នែកគោលនយោបាយនិងយុទ្ធសាស្ត្រអាទិភាពដែលសំដៅដល់ការ ពង្រឹងប្រសិទ្ធភាព គុណភាពនិងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថា ប័នសាធារណៈនិងមន្ត្រីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ។

សម្តេចតេជោបន្តថាក្នុងន័យនេះសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាចក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួនក្រសួង-ស្ថាប័ននីមួយៗនឹងត្រូវមានការទទួលខុសត្រូវខ្ពស់លើការប្រើប្រាស់ថវិកាឱ្យបានប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពព្រមទាំងចំគោលដៅកំណត់ពោល គឺម្ខាងត្រូវទទួលខុសត្រូវលើការសម្រេចឱ្យបាននូវគោលបំណងគោលនយោបាយបេសកកម្មនិងសូចនាករលទ្ធផលរំពឹងទុករបស់ខ្លួនអនុលោមតាមគោលការណ៍នៃ«ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងម្ខាងទៀតត្រូវទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្ដល់ជូនឱ្យបានប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ »ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាធរមាន ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាល ទី ៤ : «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈធ្វើរាជ ធានីភ្នំពេញ, ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ៕

Post navigation