Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណា លជាមួយពលរដ្ឋដែលស្ម័គចិត្តមកតាំងទីលំនៅថ្មីនៅភូមិរុនតាឯក

Views: 3

ដោយៈតារារិទ្ធ(សៀមរាប)នៅព្រឹកថ្ងៃ ទី១ ខែតុលានេះសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋចំនួន២,៨៥៣ គ្រួសារដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំ នៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅក្នុងភូមិរុនតាឯកស្ថិតក្នុងស្រុកបន្ទា យស្រីខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អា ជ្ញាធរជាតិអប្សរា។

ថ្លែងចេញពីទីនោះសម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា យើងទាំង អស់គ្នាត្រូវរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះអង្គនៅថ្ងៃទី១៥ខែតុលាខាងមុខនេះ ។ ថ្ងៃទី ១៥ រៀងរាល់ឆ្នាំយើងតែងយកមួយថ្ងៃដើ ម្បីគោរពវិញ្ញាណក្ខន្ធចំពោះអតីតព្រះមហា ក្សត្ររបស់យើងឆ្នាំនេះគឺជាខួបលើកទី១០ នៃការសោយទិវង្គត់របស់ព្រះអង្គផងនិងជាខួបទី១០០ឆ្នាំនៃការដែលព្រះអង្គប្រសូ ត្រផងដូច្នេះថ្ងៃទី១៥ខាងមុខនេះប្រជាពល រដ្ឋរបស់យើងក៏នឹងត្រូវចូលរួមជាមួយបុណ្ យនោះផងដែរ។ម្ខាងបុណ្យព្រះអង្គសោយ ទិវង្គត់ម្ខាងព្រះអង្គប្រសូត្រខួប ១០០ឆ្នាំតែម្ដង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងជាថ្មីថាបើទោះបីកូនសម្តេចឡើងធ្វើនាយករដ្ឋមន្រ្តីជំនួសសម្តេចក៏មិនទើសដល់អ្នកណាដែរព្រោះអ្វីៗវាអា ស្រ័យលើការបោះឆ្នោតអាស្រ័យលើប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រុមប្រឆាំងដែលបានវាយប្រហារមកលើលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនា យករដ្ឋមន្រ្តីនាពេលអនាគតព្រោះថាការវាយប្រហាររបស់ពួកគេគឺជាការជួយឲ្យលោក ហ៊ុន ម៉ាណែត ចេះវិធីសាស្រ្តទប់ទល់ទៅវិញយ៉ាងប្រសើរ ។ សម្តេចតេជោនា យករដ្ឋមន្រ្តី បានអះអាងទៀតថាពេលនេះលោក ហ៊ុន ម៉ាណែត មានភាពឆ្លាតវៃក្នុងការទប់ទល់ជាមួយនឹងពួកគេដោយមិនចាំ បាច់សម្តេចចេញមុខបកស្រាយនិងឆ្លើយ តបទៅកាន់ពួកគេវិញទេ។

សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា មក​ដល់​ពេលនេះ​មាន​ពលរដ្ឋ​ជាង៤ ពាន់​គ្រួសារ​បាន​ស្ម័គ្រចិត្ត​ផ្លាស់​មក​រស់ នៅ​តំបន់​អភិវឌ្ឍ​រុន​តាឯកក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

សម្តេច​តេជោ​បាន​បញ្ជាក់ថាការងារ​នឹង​នៅ​តែ​​បន្ត​​តែ​ក៏​ទាមទារ​ការ​ឲ្យមាន​គោលការ ណ៍ ដោះស្រាយ​​ឲ្យ​បាន​ជាក់លាក់។

សម្ដេចបានបន្តថារាជរដ្ឋាភិបាលកម្ពុជា បា នចំណាយថវិកាជាតិដល់ជាង៨០០ លានដុល្លារសម្រាប់ជួយដល់ជនក្រីក្រនិងជនងាយរងគ្រោះនៅក្នុងអំឡុងនៃការរីករាល ដាលជំងឺកូវីដ១៩ ដែលមានប្រមាណ៧០ មឺនគ្រួសារ។សម្តេចតេជោបានអះអាងថានេះមិនទាន់គិតដល់ការចំណាយលើថ្នាំសង្កូវនិងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយផង។ ជាមួយគ្នានេះសម្តេច ហ៊ុន សែន ក៏ចំអកទៅកាន់ក្រុមប្រឆាំងដោយអះអាងថារាជរដ្ឋាភិ បាលកម្ពុជាមិនខ្វះកញ្ចប់ថវិកាសម្រាប់ចំណាយនោះទេ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថារដ្ឋប្រមូលចំណូលពីពន្ធដារនិងគយ ក្នុងខែកញ្ញាបានប្រមាណជិត៥០០លា នដុល្លារដោយក្នុងនោះចំណូលពីអគ្គនាយកដ្ឋាន គយមានចំនួន២៣០លាន ដុល្លារនិងអគ្គនាយកដ្ឋានពន្ធដារបានចំនួន ២៥០លានដុល្លារ។

សម្ដេច​តេជោ​ ហ៊ុន សែន បាន​ប្រកប្រកថាអ្នក​ដែលស្ម័គ្រចិត្តចាកចេញពីកន្លែងមិនស្របច្បាប់នៅរមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯកនឹង​ទទួល​បានបណ្ណក្រីក្រប្រភេទ​១ទាំងអស់ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល ១០ ឆ្នាំ។

ដោយឡែក​​​ពល​រដ្ឋ​ដែល​បាន​កាន់​បណ្ណក្រីក្រប្រភេទ ២ រួច​​ហហើយក៏​អនុញ្ញាតិ​ឲ្យ​ប្តូរ មក​បណ្ណ​ក្រីក្រ​​ប្រភេទ១វិញដែរ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​​ពពីរដ្ឋាភិបាល លើ​ជំនួយ​គាំទ្រ​សម្រាប់ការ​ស្ម័គ្រ​ចិត្ត​មក​​រស់ នៅ​តំបន់​អភិវឌ្ឍ​ថ្មី​នេះ។

សម្តេចតេជោ ហ៊ុន សែន ហាមដាច់ខាត សាងសង់វត្តបន្ថែមដូចជាវត្តព្រះពុទ្ធក្តី វិហារអ៊ីស្លាមក្តី វិហារគ្រឹះក្តី ឬផ្នែកជំនឿផ្សេងៗ នៅក្នុងរមណីយដ្ឋានអង្គរ ។

សម្តេចមានប្រសាសន៍ថាវត្តចំនួន ៣៥ នៅក្នុងតំបន់អង្គរមិនត្រូវបានរុះរើនោះទេប៉ុន្តែក៏មិនត្រូវសាងសង់បន្ថែមនោះដែរ។

សម្តេចតេជោបាន​បញ្ជាក់​ថាវត្ត​អារាម​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ខ្លះ​មាន​អាយុកាល​រាប់​រយ​ឆ្នាំដែល​ចាំបាច់​ត្រូវ​រក្សា​ទុក។ជាមួយគ្នា​នេះសម្តេចតេជោ ហ៊ុន សែនក៏​ហាមទីអារាមទាំង៣៥នៅតំបន់អង្គរកុំ​ឲ្យ​​មាន​សាងសង់ចេតិយ ឬកន្លែងបញ្ចុះសព​បន្ថែមលើកលែងតែព្រះចៅអធិការ និងគ្រូសូត្រស្តាំនិងគ្រូ សូត្រឆ្វេងដែលបានអនិច្ចធម្មទៅ ៕

Post navigation