Views: 3
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានរំលងផុតមែន តែវាបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើន។

ប្រដាល់គុនខ្មែរ ដែលជាប្រភេទកីឡា ដែលប្រជែងបានមេដាយមាស ច្រើនជាងគេនោះនៅយប់ថ្ងៃទី២៩ ឧសភា សហព័ន្ធកីឡាប្រយុទ្ធមួយនេះ បានរៀបចំពិធីអាហារសាមគ្គី ជាមួយជ័យលាភី គ្រូបង្វឹក រួមជាមួយមន្ត្រីសហព័ន្ធ និងផ្នែកឯកជន នៅសណ្ឋាគារភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ ថាៈ ជោគជ័យនេះ មិនជាមោទនភាពរបស់សហព័ន្ធតែម្នាក់ឯងនោះទេ តែជារបស់ជាតិ និងប្រជាជនកម្ពុជា ទាំងជាង ១៦ លាននាក់។

លោកបានបន្ដថាៈ ពួកគេ (កីឡាករ កីឡាការិនី) គ្នានឿយហត់ខ្លាំង ហើយក្នុងអំឡុង ពេលត្រៀមស៊ីហ្គេមនេះ ពួកគេបានរស់នៅឆ្ងាយពីគ្រួសារ ដើម្បីហ្វឹកហាត់តែការប្រឹង ប្រែង របស់គេពិតជាបានទទួលលទ្ធផលល្អមែន។
សូមបញ្ជាក់ថា ប្រដាល់គុនខ្មែរ ត្រូវបានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ដាក់សន្ទស្សន៍ឲ្យរកមេដាយមាស ចំនួន ៣ គ្រឿង។ តែជាក់ស្ដែង ប្រដាល់គុនខ្មែរ រកបានមេដាយមាសចំនួន ១៤ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ២គ្រឿង សរុប ១៩គ្រឿង ឈរនៅកំពូលតារាង លើប្រភេទកីឡាទាំង ៣៧ ដែលបានដាក់ឲ្យ ប្រកួត ក្នុងស៊ីហ្គេមលើកទី៣២៕/V-PC





