Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រតិភូថៃពីរក្រុមមកពីស្រុកឡាក់ហានសាយមកទស្សនកិច្ចនៅស្រុកថ្មពួកដើម្បីពង្រឹងចំណងមិត្តភាព

Views: 4

ដោយ៖ភ្នំស្វាយ/ព្រំដែនកម្ពុជា ថៃ៖ ប្រតិភូថៃពីរក្រុមមកពីស្រុកឡាក់ហានសាយ ខេត្តបូរីរ៉ាំ។ ក្រុមទី១ក្រុមកម្មវិធីជិះកង់ទ្វេភាគីស្រុកឡាក់ហានសាយ និងស្រុកថ្មពួក និងទី២ក្រុមមន្ត្រីរាជការ កងកម្លាំង មហាជននៃរដ្ឋបាលស្រុកឡាក់ហានសាយដឹកនាំដោយលោកសាក់ធាន សារសិទ្ធ អភិបាល ស្រុកឡាក់ហាន់សាយ លោកប្រធានក្រុមប្រឹក្សាស្រុកនឹងមកទស្សនកិច្ចនៅគោលដៅមួយចំនួនក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅព្រឹកទល់ល្ងាចថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣

លោកយង់ យឺន អភិបាលរងស្រុកថ្មពួកប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៩ខែកញ្ញាថា ក្រុមទី១. គឺប្រតិភូក្រុមមន្ត្រីរាជការ កងកម្លាំងមហាជននៃរដ្ឋបាលស្រុកឡាក់ហានសាយដឹកនាំដោយលោកសាក់ធាន សារសិទ្ធ អភិបាលស្រុកដឹកនាំក្បួនរថយន្តចំនួន៣៦គ្រឿងនិងសមាជិក១២៦នាក់ ចូលមកតាមច្រកព្រំដែនតំបន់តាប្រាយ៉ាស្រុកតាប្រាយ៉ា ខេត្តស្រះកែវច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកដែលរង់ចាំ ស្វាគមន៍ លោកអែម សុខា  អភិបាលស្រុកថ្មពួក លោកផ្ទាល់និងមន្ត្រីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ ហើយបន្តដំណើរតាមផ្លូវខេត្តលេខ២៥៦៣-C (បឹងត្រកួនថ្មពួក),ផ្លូវជាតិលេខ៥៦,ផ្លូវខេត្តលេខ២៥៦៤-A និងផ្លូវខេត្តលេខ២៥៦៣-A

ចំណែកក្រុមទី២ក្រុមកម្មវិធីជិះកង់ទ្វេរភាគីស្រុកឡាក់ហានសាយ មានកង់ចំនួន១១០គ្រឿង រថយន្ត១០គ្រឿង និងសមាជិកចំនួន១៥៤នាក់និងស្រុកថ្មពួក មានកង់១៤គ្រឿង រថយន្តដឹកនាំដោយអភិបាលរងស្រុកឡាក់ហានសាយ និងរង់ចាំស្វាគមន៍ដោយលោកជាចំរើន អភិបាលរងស្រុកថ្មពួក លោកវ៉ែន សំអូន សមាជិកក្រុមប្រឹក្សាស្រុកនិងមន្ត្រី អ្នកពាក់ព័ន្ធ

ក្រុមទី២ ត្រូវធ្វើដំណើរចូលមកតាមច្រករបៀងស្រង៉ៃធ្នង់ រួចកាត់ផ្លូវជាតិលេខ៥៨ ,ផ្លូវខេត្តលេខ២៥៦៣-B (អក្សរតែ ធ្លកស្រះជ្រែ បន្ទាយឆ្មារ)(ផ្លូវក្រាលគ្រួស) និងផ្លូវខេត្តកាត់បន្ទាយឆ្មារ

នៅពេលក្រុមទាំងពីរ ទស្សនាប្រាសាទ  គឺមានលោកចាន់ សារិ អភិបាលរងស្រុកថ្មពួកនិងមន្ត្រី មគ្គុទេ្ទសក៍នៃសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ អ្នកពាក់ព័ន្ធចាំទទួល

លោក អែម សុខា អភិបាលស្រុកថ្មពួកប្រាប់កាសែតរស្មីកម្ពុជាថា យោងកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី០៧ខែកញ្ញារបស់គណៈបញ្ជារការ ឯកភាព ដែលត្រៀមរៀបចំគណៈកម្មការតាមផ្នែកនីមួយៗ ចាំទទួលប្រតិភូថៃ ក្រោមការដឹកនាំលោកឈឿន ក្រៃយុងអភិបាលរងខេត្តបន្ទាយមានជ័យអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកថ្មពួកនិងលោកផ្ទាល់ គឺកម្មវិធីទស្សនកិច្ចរបស់ប្រតិភូថៃទាំងពីរក្រុមគឺដើម្បីពង្រឹងរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្រុកឡាក់ហានសាយខេត្តបូរីរ៉ាំនិងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលមានព្រំដែនជាប់គ្នានិងខ័ណ្ឌដោយជួរភ្នំដងរែកប្រវែងជិត២០គីឡូម៉ែត្រ

ចំណែកភាគីថៃវិញ បានបញ្ជាក់ប្រាប់កាសែតរស្មីកម្ពុជាថា  បំណងនៃការផ្លាស់ប្តូរទស្សនកិច្ចឆ្លាស់វេនលើកនេះធ្វើឡើងក្នុងប្រធានបទការភ្ជាប់ប្រជាជននិងប្រជាជន :People to people Connection ” ដែលស្របតាមគោលនយោបាយពង្រឹងចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍តំបន់ព្រំដែន ដែលស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលថ្មីរបស់ថៃដែលដឹកនាំដោយលោក ស្រេតថា ថាវីស៊ីន និងរបស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរ​​​ធិបតីហ៊ុន ម៉ាណែត 

បើយោងស្មារតីនៃកិច្ចប្រជុំរវាងអភិបាលខេត្តជាប់ព្រំដែននិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាដើម្បីកសាងពង្រឹងចំណងមិត្តភាព ទ្វេភាគីកម្ពុជា ថៃ ក៏មានបានលើកឡើងពីទិសដៅបើកច្រកព្រំដែនយ៉ាងហោចក៏កម្រិតតំបន់ព្រំដែនឱ្យបានមួយច្រកដែរ

ក្នុងនោះ សម្រាប់ស្រីកថ្មពួកខេត្តបន្ទាយមានជ័យនិងស្រីកាក់ហានសាយ ខេត្តបូរីរ៉ាំ ក៏មានគោលដៅចង់បើកច្រកតំបន់មួយនៅចំណុចបង្គោលព្រំដែនលេខ២៧ ដែលជាច្រកភ្នំទាបចន្លោះជញ្ជាំងជួរភ្នំដែលខ្ពស់ផងដែរ សម្រាប់ការដោះដូរទំនិញនិងទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនិងជាក់ស្តែង ប្រតិភូថៃដូចខាងលើ ក្រុមទី១ដឹកនាំដោយលោកសាក់ធាន សារសិទ្ធអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋស្រុកឡាក់ហានសាយ ត្រូវទៅចូលរួមធ្វើបុណ្យចំនួនពីរវត្ត ។ទី១នៅវត្តរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងទៅគោរពវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូភន្ថសារោ វ៉ែន កាយ  អតីតចៅអធិការត្អរិយវង្សារាមអំពិល ឃុំអំពិលខេត្តឧត្តរមានជ័យ ។ទី២ចូលទៅប្រគល់អំណោយសម្ភារ:សិក្សានិងកីឡាដល់សិស្សវិទ្យាល័យបន្ទាយឆ្មារឃុំបន្ទាយឆ្មារ ។ទី៣អាហារសាមគ្គីនិងជំរុញលើកកម្ពស់ទេសចរណ៍នៅរមណីយដ្ឋានអាងជើងគ្រុះ ។ទី៤ទស្សនាប្រាសាទបន្ទាយឆ្មារ ,កំពង់ទឹក .ស្ពានឈើវែងភ្ជាប់និស្ស័យនិងប្រាសាទមេបុណ្យ

ចំណែកក្រុមទី២ត្រូវជិះកង់ពីច្រកព្រំដែននាច្រមុះជួរភ្នំដងរែកមកវិទ្យាល័យបន្ទាយឆ្មារ ហើយមាន:ទី១ការប្រគល់អំណោយសម្ភារ:សិក្សានិងកីឡាដល់សិស្ស ,ទី២ការប្រកួតបាល់ទាត់មិត្តភាពរវាងសិស្សវិទ្យាល័យបន្ទាយឆ្មារនិងវិទ្យាល័យឡាក់ហានសាយទី៣ការចូលទស្សនាប្រាសាទបន្ទាយឆ្មារ ,កំពង់ទឹក,ស្ពានឈើវែងភ្ជាប់និស្ស័យនិងប្រាសាទមេបុណ្យ ៕សរន-pc

Post navigation