Cambodia

ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ៖ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង ប្រព្រឹត្ត​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញៈ​យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​១៩ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ សមាសភាព​គណៈកម្មកា​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ត្រូវបាន​កែសម្រួល​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ជា​ប្រធាន​ដឹកនាំ​ផ្ទាល់​គណៈកម្មការ​ជាតិ​មួយ​នេះ

​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០២១ សមាសភាព​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សរសេរ​ជា​អក្សរ​កាត់​ថា ” គ​.​ប​.​ក​. ” បំពេញការងារ​របស់​ខ្លួន​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គ​.​ប​.​ក​។ អនុប្រធាន​នៃ​គ​.​ប​.​ក​.​មាន​ចំនួន​៥ រូប​ក្នុងនោះ​មាន​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​
​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថ (​អនុប្រធាន​ប្រចាំការ​) និង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង សមាជិក​ចំនួន ២៤ រូប ។ គ​.​ប​.​ក​.​ដើម្បី​ជា​យន្តការ​ក្នុងការ​ប្រយុទ្ធ ទប់ស្កាត់ និង គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តើ គ​.​ប​.​ក​.​មាន​តួនាទី និង​ភារកិច្ច​អ្វីខ្លះ​? ។ គ​ប​.​ក​.​មាន​តួនាទី និង​ភារ​កិ​ច្ចៈ ដឹកនាំ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩,​កំណត់ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​សំដៅ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់ ដល់​វិស័យ​សុខភាព​សាធារណៈ និង​ធានា​ដល់​និរន្តរភាព​នៃ​កិច្ចដំណើរការ​និង​ជំរុញ​ការ​ស្ទុះ​ងើបឡើង​នៃ​វិស័យ​សង្គម -​សេដ្ឋកិច្ច​តាម “​គន្លង​ប្រក្រតីភាព​ថ្មី​” , ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ប្រយុទ្ធ ទប់ស្កាត់​និង​គ្រប់គ្រង​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ​-១៩,​គ្រប់គ្រង​ផលប៉ះពាល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ និង​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ជា​អន្តរ​វិស័យ អន្តរ​ស្ថាប័ន ទាំង​នៅ​រដ្ឋបាល​ថ្នាក់​និង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ និង​ជាមួយ​ដៃគូ​ដែលមាន​ការពាក់ព័ន្ធ​។​

​គ​.​ប​.​ក​.​មាន​គណៈ​ប្រចាំការ​មួយ​ជា​សេនាធិការ​ប្រចាំការ​ដែលមាន​សមាសភាព​៖១-​ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ជា​ប្រធាន ,២-​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​អនុប្រធាន​,៣-​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​អនុប្រធាន​និង​
​សមាជិក​ចំនួន​១៦​រូប​។​

​គណៈ​ប្រចាំការ​នៃ គ​.​ប​.​ក​. មាន​ភារកិច្ច​ដូចតទៅ​៖ ដឹកនាំ​ការអនុវត្ត​បទបញ្ជា​និង​ការណែនាំ​នានា​របស់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩,​ដឹកនាំ និង​សម្របសម្រួល​ការងារ​ប្រចាំថ្ងៃ​របស់ គ​បក​និង​យន្តការ​នានា​ដែល​ចំណុះឱ្យ គ​.​បក​ព្រមទាំង​យន្តការ​ពាក់ព័ន្ធ​ផ្សេងទៀត លើ​ការងារ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ដឹកនាំ និង​សម្របសម្រួល​ការរៀបចំ “​ផែនការ​យុទ្ធសាស្ត្រ​” ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​និង​បង្កើន​ភាពម្ចាស់ការ​សំដៅ​ធានា​ដល់ និរន្តរភាព​នៃ​កិច្ចដំណើរការ និង​ជំរុញ​ការ​ស្ទុះ​ងើបឡើង​នៃ​វិស័យ​សង្គម​-​សេដ្ឋកិច្ច តាម “​គន្លង​ប្រក្រតីភាព​ថ្មី​”, ណែនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ប្រយុទ្ធ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ន ជំងឺ​កូ​វីដ​-១៩​របស់​គណៈកម្មការ នានា​ចំណុះឱ្យ គ​.​ប​.​ក​. និង​យន្តការ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​,​រាយការណ៍​ផ្ទាល់ និង​ជា​ប្រចាំជូន​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​សភាពការណ៍​វិ​វត្ត​នៃ​ជំងឺ​កូ​វីដ​១៩​និង​អនុវត្ត​ការងារ​ផ្សេងទៀត​តាម​ការប្រគល់​ភារកិច្ច របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ចំណែក​យន្តការ​ចំណុះឱ្យ គ​.​ប​.​ក​.​មាន​គណៈកម្មការ​ក្រោម​ឱវាទ​ចំនួន​៤ ។ ក្នុងនេះ​៖១.​គណៈកម្មការ​អន្តរក្រសួង​ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សរសេរ​ជា​អក្សរ​កាត់​ថា “​គ​.​អ​.​ក​. “, ២- គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស សរសេរ​ជា​អក្សរ​កាត់​ថា “​គ​.​វ​.​ក​-១៩”, ៣-​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​លទ្ធកម្ម វ៉ាក់សាំង​កូ​វីដ​-១៩ សរសេរ​ជា​អក្សរ​កាត់​ថា “​គល​.​វ​.” និង ៤- គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់​រាជធានី​-​ខេត្ត សរសេរ​ជា​អក្សរ​កាត់​ថា “​គ​.​រ​.​ខ​.”​។ ក្នុងករណី​ចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើត​គណៈកម្មការ ឬ​យន្តការ​ផ្សេងទៀត ដោយ​តាម​សំណើ​របស់​គណៈ​ប្រចាំការ​នៃ គ​បក​. ដើម្បី​បម្រើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​
​សូម​អាន​អនុក្រឹត្យ​

Football news:

Messi and Barcelona have agreed a contract until 2026. Lionel's salary will be reduced by 50% (Diario Sport)
Giroud on Ibrahimovic: He often acts as a ten. We can complement each other
Bayern, Bayer and Borussia Gladbach are Interested in PSG defender Kerer
Ronaldinho: I can't imagine myself as a coach. I have never really watched football
Barcelona believes that the contract with Messi will be signed before August 8, when the match with Juve for the Gamper Cup will take place
Grealish returned to training with Villa. Man City offered 100 million pounds for him
Giroud on the 9th number in Milan: I'm not superstitious. I don't think that the quality of my game depends on the number