ចែករម្លែក


ដោយ ៖​ប ជ័យ​/ បន្ទាយមានជ័យ​៖​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​រយៈពេល​១៥ (​ថ្ងៃទី ៣ ខែកញ្ញា​ឆ្នាំ ២០២០ ដល់​ថ្ងៃទី ១៧ ខែកញ្ញា​ឆ្នាំ ២០២០ ) កន្លងមកនេះ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ ២០២០​ក្នុង​ទីប្រជុំជន​លើ​កំ​ណាត់​​ផ្លូវ​ខេត្ត លេខ​១៥៦​ដេ ស្ថិតនៅ​ភូមិ​អូរ​តា​ម៉ា ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បង្កឡើង​រវាង​ម៉ូតូ​ហុងដា​ទ្រី​សេ​125 ពាក់​ផ្លាកលេខ បន្ទាយ​មានជ័យ 1L-0959 បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ពេល​មេឃ​រលឹម​បើក​មកដល់​ចំណុច​កើត​ហេតុ​​បាន​ជែង​រថយន្ត​ច្នៃ​បែន​គ្មាន​ផ្លាកលេខ​កំពុង​ឈប់​ចត មិន​ផុត​បាន​បុក​រថយន្ត​ច្នៃ​បែន​ប៉ះ​ជ្រុង​ខាងក្រោយ​ពេញទំហឹង​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ​ស្លាប់​នៅនឹងកន្លែង និង​ស្រី្ត​អ្នករួមដំណើរ​ម្នាក់ទៀត​របួសធ្ងន់​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ​បាន​បន្តថា​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារតែ ម៉ូតូ​បើក​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​។ ចំណែក​រថយន្ត​ច្នៃ​បែន​ឈប់​ចត​ក៏​មិនបាន​ដាក់​សញ្ញា​សាជី​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម