Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស​ម៉ាឡេស៊ី​ម្នាក់​កាត់​ម្តាយ​ជា​កង់ៗ​ដោយសារ​មិន​សប្បាយចិត្ត​រឿង​ចែក​កេរ​មរតក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការដណ្តើម​កេរ​មរតក​គ្នា​ត្រូវ​គេ​ជឿ​ថា​បាន​ជំរុញ​ឱ្យ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​សម្លាប់​ម្តាយ​របស់​ខ្លួន​ហើយ​កាត់​គាត់​ជា ១៥ កំណាត់​មុន​បោះចោល​បំណែក​​សាកសព​ទៅក្នុង​អាង​ស្តុក​ទឹកស្អុយ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ​ប៉េ​រ៉ាក់ (Perak) ។​

​ប៉ូលិស​បាន​ដឹង​ហេតុការណ៍​ដ៏​សាហាវ​នេះ​បន្ទាប់ពី​អ្នកជិតខាង​បាន​ត្អូញត្អែរ​អំពី​ក្លិនស្អុយ​ចេញពីផ្ទះ​កម្ពស់​មួយ​ជាន់​នៅ​ក្នុង​ប្លុក​លំនៅ​ឋាន​មួយ​នៅក្បែរ​ទីក្រុង​ប៉ា​រិត​ប៊ុន​តា (Parit Buntar) កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៤ មិថុនា ។​

​បុរស​អាយុ ៤២ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ឃាតកម្ម​លើ​ម្តាយ​អាយុ ៦៨ ឆ្នាំ​។​

​មេ​ប៉ូលិស​រដ្ឋ​ប៉េ​រ៉ាក់ លោក ម័​រ ហ្វា​រីដា​ឡា​ត្រាស វ៉ា​ហ៊ី​ដ (Mior Faridalathrash Wahid) បាន​និយាយថា ជនសង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​។​

​លោកម័​របាន​បន្ថែមថា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​អ្នកជិតខាង​ថា​មាន​ក្លិនស្អុយ ប៉ូលិស​បាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ពួកគេ​។​

​គាត់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មិថុនា​ថា “​យើង​បាន​រកឃើញ​បន្ទះ​ឈើ​គ្រប​លើ​អាង​ទឹកស្អុយ​នៅ​ខាងក្រោយ​ផ្ទះ​។​ក្រោយមក​ក្រុម​ធ្វើ​កោសល្យវិច្ច័​យបាន​រកឃើញ​បំណែក​​សាកសព​ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​”​។​

​លោកម័​របា​ននិយាយថា កូនស្រី​របស់​ជនរងគ្រោះ ដែល​រស់នៅ​កន្លែង​ផ្សេង បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​កាលពី​ថ្ងៃទី ២៨ ឧសភា បន្ទាប់​ពី​មិន​អាច​រកឃើញ​ម្តាយ​របស់​នាង​។​

​លោក​បាន​បន្តថា “​នាង​ទូរស័ព្ទ​ទៅ​ម្ដាយ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅថ្ងៃនោះ​បងប្រុស​របស់​នាង (​ជនសង្ស័យ​) បាន​លើក​ទូរស័ព្ទ​ប្រាប់​នាង​ថា ម្ដាយ​ចេញទៅ​ក្រៅ​មិនទាន់​ត្រឡប់មកផ្ទះ​វិញ​ទេ​”​។​

​ផ្អែក​តាម​របាយការណ៍​ជន​បាត់​ខ្លួន សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ផ្ទះ​ខាងលើ​ដើម្បី​ស្រាវជ្រាវ​និង​សាកសួរ​កូនប្រុស​នេះ​នៅ​ថ្ងៃទី​២៨ ឧសភា​។​

​មេ​ប៉ូលិស​បាន​និយាយថា “​ទាំង​ម្តាយ​និង​កូនប្រុស​ដើរ​ប្រមូលរបស់​ប្រើប្រាស់​រួច​និង​របស់របរ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើយ​ផ្ទះ​ពិតជា​រញ៉េរញ៉ៃ​និង​មាន​ក្លិនស្អុយ​ណាស់​”​។​

​នៅពេល​ដែល​ប៉ូលិស​បាន​ទៅ​ទីនោះ​កាលពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​រកឃើញ​កាំបិត​ចំនួន​ពីរ​និង​ខ្វែង​មួយ ដែល​គេ​ជឿ​ថា​ជា​អាវុធ​សម្លាប់​មនុស្ស​។​

​លោក​បាន​បន្ថែមថា “​ជនសង្ស័យ​បាន​វាយ​ក្បាល​ម្តាយ​ដោយ​អាវុធ​មួយ​មុន​នឹង​គាត់​ដួល​។ បន្ទាប់​មក​រូបគេ​បាន​កាត់​ម្តាយ​ជា ១៥ កំណាត់​”​។​

​យោង​តាម​ការស៊ើបអង្កេត​បឋម បុរស​នេះ​ត្រូវបាន​ជំរុញ​ឱ្យ​ធ្វើ​ដូច្នេះ ដោយសារតែ​មិន​ពេញចិត្ត​នឹង​ការបែងចែក​មរតក​ដែល​បន្សល់​ទុក​ដោយ​ឪពុក​ស្លាប់​ទៅ​របស់​គាត់​។​

​ចាប់តាំងពី​ឪពុក​ស្លាប់​មក ជនសង្ស័យ​បាន​រស់នៅ​ជាមួយ​ម្តាយ​អស់​រយៈពេល​១២​ឆ្នាំ​។​

​ករណី​នេះ​ត្រូវបាន​ចាត់ទុក​ក្រោម​មាត្រា ៣០២ នៃ​ក្រម​ព្រហ្មទណ្ឌ​ជា​អំពើ​ឃាតកម្ម​៕

​ក្រោយមក​ក្រុម​ធ្វើ​កោសល្យវិច្ច័​យបាន​រកឃើញ​បំណែក​សាកសព​ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​”​។ មេ​ប៉ូលិស​រដ្ឋ​ប៉េ​រ៉ាក់ បាន​និយាយថា ជនសង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត

Post navigation