Cambodia

បុរស​មេ​ចុងភៅ​ម្នាក់ ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី នៅ​រោងការ​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ បុរស​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស ដោយសារ​ឆ្លង​ចរន្តអគ្គិសនី តាម​សសរ​រោងការ កាលពី​យប់​ថ្ងៃទី​២១ តែ​បង្ក​ការភ្ញាក់ផ្អើល នៅ​ម៉ោង​ប្រមាណ ៦ ព្រឹក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អាចម៍កុក ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​បុរស​ដែល​ស្លាប់ ឈ្មោះ អេង អឿន អាយុ​៣៩​ឆ្នាំ មុខរបរ ជា​មេ​ចុងភៅ រស់នៅ​ភូមិ​អាច​ម៌​កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ម៉ម ធំ អាយុ​៤០​ឆ្នាំ មុខរបរ កម្មការិនី បានដឹងថាៈ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ប្តី​របស់គាត់ បានទទួល​ធ្វើ​ម្ហូប (​ចុងភៅ​) រោងការ​ទាំងអស់​តែម្តង ។ លុះ​នៅ​ម៉ោង ៨ យប់ មេឃ​ចាប់ផ្តើម​ភ្លៀង និង​មាន​ខ្យល់​កន្ត្រាក់ យ៉ាងខ្លាំង ធ្វើឱ្យ​ប្តី​របស់គាត់ និង​កម្មករ ប្រហែល ៣ នាក់​ទៀត នាំគ្នា​ទៅ​ជួយ​ទប់​រោងការ ព្រោះ​រោង​ចុងភៅ ត្រូវ​ខ្យល់​បក់បោក ឡើង​ប៉ើង ធ្លាក់​ទៅក្នុង​ប្រឡាយ បាត់​ហើយ ។​

​ប្រពន្ធ​ជនរងគ្រោះ បាន​បន្តថាៈ លុះ​ពេល​ក្រុម​គាត់​ទាំង ៤ នាក់ ទៅកាន់​សសរ​រោងការ ដែល​ធ្វើ​ពី​ដែក ក៏​ស្រាប់​តែមាន​ចរន្ត​ភ្លើង ឆ្លង​មក​ឆក់​ឈ្មោះ ណាក់ តែ​ឈ្មោះ ណាក់ បាន​កន្ត្រាក់​ដក​ដៃ​វិញ​ទាន់ ទើប​មិន​បណ្តាល ឲ្យ​គ្រោះថ្នាក់​ទេ គ្រាន់តែ​របួស​តិចតួច ។ ពេល​ជួប​ហេតុការណ៍​ដូច្នេះ ឈ្មោះ ណាក់ បានមក​ប្រាប់​គាត់ (​ប្រពន្ធ​ជនរងគ្រោះ​) ថា ខ្លួន​ត្រូវ​ខ្សែភ្លើង​ឆក់ ហើយក៏​ដើ​ទៅ​ដេក បាត់ទៅ ។​

​ប្រពន្ធ​ជនរងគ្រោះ បាន​បន្តទៀតថាៈ ចំណែក​កម្មករ ២ នាក់​ទៀត ក៏​ដើរចេញ លែង​នៅ​ទប់​រោងការ​នោះដែរ គឺ​នៅសល់តែ​ប្តី​គាត់ នៅ​ទប់​រោងការ​ម្នាក់ឯង ព្រោះ​ខ្លាច​ខ្យល់​ប៉ើង ធ្លាក់​ប្រឡាយ ដូច​រោង​ចុងភៅ​ទៀត ដោយ​មិនដឹងថា រោងការ​នេះ មាន​ឆ្លង​ចរន្តអគ្គិសនី នោះទេ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្រោយមក ឈ្មោះ សិត ដែលជា​ម្ចាស់​ដើមការ បានរ​ត់ទៅ​ដក​ព្រី​ភ្លើង​ចេញ រួច​ដើរទៅ​មើល​ជុំវិញ​រោង ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដួល​ផ្កាប់មុខ លេច​កប់​ទៅក្នុង​ទឹក សល់​តែ​សក់​ក្បាល នៅក្បែរ​សសរ​រោង​ប៉ុណ្ណោះ ទើប​គេ​នាំគ្នា​ស្ទុះ ទៅ​លើក​គាត់​ឡើង តែ​ជា​អកុសល ជនរងគ្រោះ បាន​ស្លាប់​ទៅហើយ ។​

​ដោយសារតែ​មិន​អស់ចិត្ត ទើប​ក្រុមគ្រួសារ បាន​ដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក ជ័យជំនះ ដើម្បី​សង្គ្រោះ​។ ប៉ុន្តែ​ពេលទៅដល់ ត្រូវ​គ្រូពេទ្យ ប្រាប់ថា «​ជនរងគ្រោះ បាន​ដាច់ខ្យល់ បាត់បង់​ជីវិត ទៅហើយ​។ ពេលនោះ ក្រុមគ្រួសារ ក៏បាន​ដឹក​សព​ជនរងគ្រោះ ត្រឡប់មកផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent