ដោយ: សម្បត្តិ / ភ្នំពេញ: បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេចាប់រំលោភកូនឈ្នួលខ្លួនឯងបានសម្រេច។ ដោយការឃាត់ខ្លួននេះ ធ្វើកាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ មាន សុខសាន្ត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬឯជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យពុំមានសារធាតុញៀនទេ) ហើយក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងចរថយន្តម៉ាក FORD RANGER ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ2BC-5652 ចំនួនគ្រឿង។
សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង០០និង៥០នាទីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញអោបធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេច។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ដេកជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា។ បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំងចុះឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរបាននៅវេលាម៉ោង៤ និង៤០នាទី ទាបភ្លឺ ថ្ងៃខែឆ្នាំដដែល។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន។ ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋា ននគរបាលខណ្ឌដង្កោដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕