Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស៣នាក់ទៅឆ្លុះកង្កែប និងហ៊ីងតាមប្រឡាយ ខណៈមេឃកំពុងភ្លៀងក៏ត្រូវរន្ទះបា.ញ់ស្លា.ប់ភ្លាមៗ២នាក់

ខេត្តសៀមរាប ៖ បុរស​៣​នាក់​បាន​នាំ​គ្នា​ទៅ​ឆ្លុះ​កង្កែប និង​ហ៊ីង តាម​ប្រឡាយ​វាល ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​មួយ​មេ​ធំ​ក៏​ត្រូវ​រន្ទះ​បា​.​ញ់​បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​ចំនួន​២​នាក់ ម្នាក់​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់ ទៀត​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ។

Picture

ហេតុ​ការ​ណ៌​គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​វាលស្រែ ស្ថិត​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា សា​.​កស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ឈៀវ ឈាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឆាន ស៊ី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​ម៉ោង​២០​និង​០០​នាទី​យប់ រូប​គាត់ និង​ឈ្មោះ ឆាន សី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ស្លា​.​ប់​) និង​ឈ្មោះ ឈៀវ ឈាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លា​.​ប់​)​រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​នាំ​គ្នា​ទៅ​រក​ឆ្លុះ​កង្កែប​នៅ​ប្រឡាយ​ទឹក​ខាងក្រោយ​ផ្ទះ ដោយ​មេឃ​កំពុង​តែ​ភ្លៀង​ខ្លាំង លុះ​ពេល​ពួក​គាត់​ទាំង​បី​នាក់ ដើរ​ឆ្លុះ​កង្កែប​ទៅ​ដល់​ត្រង់​ចំណុច​ប្រឡាយ​ទឹក​ប្រហែល​១​គីឡូម៉ែត្រ​ពី​ផ្ទះ ពេល​នោះ​រូប​គាត់​បាន​ដើរ​ខាងលិច​ប្រឡាយ​ទឹក ។

ចំណែក​ឈ្មោះ ឈៀវ ឈាន (​ស​.​ព​) និង​ឈ្មោះ ឆាន សី បាន​ដើរ​ពីរ​នាក់​នៅ​ខាងកើត​ប្រឡាយ​ទឹកបាន​រយ​:​ពេល​ប្រហែលជា​២០​នាទី ខណ​:​ពេល​នោះ​មេឃ​ភ្លៀង​កាន់តែ​ខ្លាំង និង​មាន​ផ្គរ​រន្ទះ ហើយ​បាន​បា​.​ញ់​ចំ​ឈ្មោះ ឈៀវ ឈាន និង​ឈ្មោះ ឆាន សី​បាន ដួល​ផ្កា​.​ប់​មុខ​លើ​ដី ។

ភ្លាម​នោះ រូប​គាត់​បាន​រត់​ឆ្លង​ប្រឡាយ​ទឹក​ទៅ​មើល​ឈ្មោះ​ទាំង​២​នាក់​ខាងលើ ស្រាប់តែ​សន្ល​.​ប់​បាត់​មាត់​ឈឹង​ទាំង​ពីរ​នាក់ ដោយ​រូប​គាត់​លើក​មិន​រួច គាត់​ក៏​បានរ​ត់ទៅ​ផ្ទះ ដើម្បី​ហៅ​បងប្អូន​ជិតខាង​ឱ្យទៅ​ជួយ លុះ​ពេល​ទៅ​ដល់​ស្រាប់តែ​ឈ្មោះ ឆាន សី បានដឹង​ខ្លួន​ឡើង​វិញ រីឯ​ឈ្មោះ ឈៀវ ឈាន នៅ​ពុំ​ទាន់​ដឹងខ្លួន​នៅឡើយ បន្ទាប់​មក​ក៏​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​បង្កោង ក្នុង​ឃុំ​អំពិល ពេល​ទៅ​ដល់​គ្រូពេទ្យ​មណ្ឌល​បង្កោង​ឃុំ​អំពិល បាន​ព្យាយាម​ជួយ​សង្គ្រោះ​តែ​ជន​រង​គ្រោះ​ឈ្មោះ ឈៀវ ឈាន បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ក្រោយមក​រូប​គាត់​ក៏​ដឹក​ជន​រង​គ្រោះ​(​ស​.​ព​)​យក​ទៅ​រក្សា​ទុក​នៅផ្ទះ​ទៅ ។

ផ្អែក​លើ​ការ​ពិនិត្យ​ស​.​ព ផ្នែក​ចង្កា​ក្រោម​ប​បូម​មាត់​មាន​ស្លាកស្នាម​ដាច់​រលាត់ ០.៤ ម៉ែត្រ ផ្នែក​ថ្ពាល់​ខាងស្ដាំ​មាន​ស្នាម​ជាំ​០.២ ម៉ែត្រ ។ ចំពោះ​ស​.​ព​មាន​កម្ពស់​១.៦៥ ម៉ែត្រ សក់ស្លូត សម្បុរ​សណ្ដែកបាយ ពាក់​អាវយឺត​បើ​កក​ពណ៌​ក្រហម ស្លៀកខោ កីឡា​ជើងវែង​ពណ៌​ឆ្នូត ។
យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី ការ​ពិនិត្យ​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព​អំពិល​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ស​.​ព និង​កម្លាំង​ជំនាញ​ពិនិត្យ វិភាគ​កន្លែង​កើតហេតុ ឃើញ​ថា សព​បាន​ស្លា​.​ប់​ដោយសារ​គ្រោះ​ធម្មជាតិ (​រន្ទះ​បា​.​ញ់​) ស្លា​.​ប់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សព ជន​រង​គ្រោះទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រគល់​ឱ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះរៀង​ៗ​ខ្លួន ៕​