Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសពីរនាក់ ឆក់ត្រី ឆ្លងចរន្តស្លាប់ក្នុងទឹក នៅស្រុកឆ្លូង

Views: 4

ដោយ: កាំពី / ក្រចេះ ៖ បុរសណពីរនាក់ បានឆក់ត្រី ឆ្លងចរន្ដភ្លើង ឆក់ខ្លួនឯងស្លាប់ ហើយត្រូវបានសាច់ញាតិ ប្រទះឃើញសាកសពក្នុងទឹក នៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ។

មន្ត្រីនគរបាលមូលដ្ឋានស្រុកឆ្លូង បានឲ្យដឹងថាៈ បុរសរងគ្រោះទាំង ពីរនាក់នេះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បាននាំគ្នាទៅឆក់ត្រី នៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី តែពុំមានអ្នកណាដឹងទេ លុះបាត់បុរសទាំងពីរនាក់ ១យប់ ទើបក្រុមគ្រួសារ នាំគ្នាដើររក ហើយក៏បានប្រទះឃើញស្លាប់នៅក្នុងទឹកអូរ​កន្លែងកើត ហេតុ ដោយនៅដៃជនរងគ្រោះ មានកាន់ជាប់ឧបករណ៍សំរាប់ឆក់ត្រីផង។

មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថាៈ​ បុរសរងគ្រោះទាំងពីរនាក់នេះ មានៈ ១ ឈ្មោះ ថោង វុត្ថារ៉ា អាយុ ៣៤ ឆ្នាំ ទីលំនៅ ភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និង២ ឈ្មោះ សឿន ស៊ីថុន អាយុ ៣៩ ឆ្នាំ ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោកបានបញ្ជាក់ទៀតថាៈ ក្នុងករណីប្រទះឃើញសាកសព ក្នុងទឹកទាំងពីរនាក់នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកឆ្លូង សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាល កំពង់ដំរី ចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ត្រី រួចឆ្លងចរន្តឆក់ខ្លួនឯង ពិតប្រាកដមែន ហើយសមត្ថកិច្ច បានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ V / N

Post navigation