Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុន Panda បានខ្យល់គស្លាប់ ខណៈរង់ចាំយកម្ហូបជូនភ្ញៀវ

Views: 3

ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកដឹកម្ហូបអាហារ សង្ស័យខ្យល់ បានស្លាប់ នៅមុខហាង ខណៈរង់ចាំយកម្ហូបជូនភ្ញៀវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់ សិ្ថតតាមបណ្ដោយផ្លូវ១១៨ កែង​២២៥ សិ្ថតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ជនរងគ្រោះ មានឈ្មោះ ឡោម សំណាង អាយុ ២៦ ឆ្នាំ មានស្រុកកំណើត ឃុំឈ្នូរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងហេតុ បានឱ្យដឹងថាៈ គេបានឃើញ បុរសម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ របស់ក្រុមហ៊ុន Foodpanda បានជិះម៉ូតូម៉ាក Honda Dream ឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1U-6134 មកដល់មុខហាង មួយកន្លែង បានអង្គុយរង់ចាំយកម្ហូបឱ្យភ្ញៀវ ។ មួយសន្ទុះក្រោយមក គេបានឃើញបុរសខាងលើ បានធ្លាក់ពីលើកៅអី ក៏នាំគ្នារត់ទៅ ជួយសង្រ្គោះបឋម តែជាអកុសល ពេលក្រុមគ្រួពេទ្យ មកដល់ បានបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់បាត់ ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចបានទាក់ទងសមត្ថកិច្ច ផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យ ទៅលើជនរងគ្រោះ និងទាក់ទងក្រុមគ្រួសារ មកទទួលយកសព ទៅធ្វើបុណ្យ តាម ប្រពៃណី៕/V

Post navigation