Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសម្នាក់ បើកម៉ូតូបុករថយន្តកុងតឺន័រ ពីក្រោយ បណ្ដាលឲ្យស្លាប់

Views: 1

ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូយ៉ាងលឿន ទៅបុករថយន្តកុងតឺន័រ ពីក្រោយ យ៉ាងពេញទំហឹង កាលវេលាម៉ោង ៩និង៥០នាទី យប់ ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ត្រពាំងធ្នង់ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះ មានឈ្មោះ ហុល វឿន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ បុរសនោះ ជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគី ស្មាស រីវ៉ូ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាក លេខភ្នំពេញ 1J.4512 ជិះតែម្នាក់ឯង។ ចំណែករថយន្តកុងតឺន័រ ក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3C.2665 ចំណែកឯរ៉ឺម៉ក ខាងក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A.3150 បើកបរដោយបុរសម្នាក់ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញរថយន្តកុងតឺន័រ បើកតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីខាងជើង មកខាងត្បូង ក្នុងល្បឿន លឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីខាងជើង មកខាងត្បូង ស្របទិសគ្នា យ៉ាងលឿន បានមកបុករថយន្តកុងតឺន័រ ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យធ្លាក់មនុស្ស បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ តែម្ដង។ ចំណែកឯ ក ម៉ូតូជាប់នឹងរថយន្ត បើកទៅមុខ បានចម្ងាយប្រហែលមួយ គីឡូម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ បានទាំងឡាន ទាំងតៃកុង យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ និងអនុវត្តបន្ត តាមនីតិវិធី។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង យកមធ្យោបាយ ទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ សពប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ V / N

Post navigation