Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសម្នាក់ បបួលក្មេងស្រីរត់តុ ផឹកឲ្យស្រវឹង រួចបម្រុងចូលបំពាន ក្នុងបន្ទប់ទឹក

Views: 1

ដោយ៖ សរិទ្ធ / ភ្នំពេញ៖ យុវតីវ័យ ១៦ឆ្នាំម្នាក់ បម្រើការងាររត់តុ ក្នុងទីតាំងហាង ផឹកស៊ីមួយកន្លែង ត្រូវបានបុរសជាភ្ញៀវ បបួលផឹករហូតដល់ស្រវឹង រួចតាមធ្វើសកម្ម ភាពបំពាន ប៉ុនប៉ងរំលោភ ក្នុងបន្ទប់ទឹក ប៉ុន្តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ៈ៣០ នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបន្ទប់ទឹក ក្បែរអាហារដ្ឋានពេលរាត្រី ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ មានឈ្មោះ លីន គឹមហុង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ត្រជាក់ អាសយដ្ឋានបច្ចុប្បន្ន ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ មានយុវជន ពីរនាក់ បានទៅអង្គុយផឹកស៊ី នៅហាងមួយកន្លែង មានស្លាកយីហោ រីវើសាយ ព្រមទាំងបានបបួលយុវតីរងគ្រោះ ដែលត្រូវជាអ្នកបម្រើការងារ ក្នុងហាងខាងលើ មកផឹកជាមួយ ហើយយុវតីរងគ្រោះ ក៏មិនបានបដិសេធ ដោយសារយល់ថា ជាភ្ញៀវ។

អ្នកឃើញហេតុការណ៍ បានបន្តថាៈ បុរសជាភ្ញៀវនោះ បានបង្ខំជល់កែវ រហូតដល់ យុវតីរងគ្រោះ ស្រវឹង រួចជនរងគ្រោះ ក៏ចូលក្នុងបន្ទប់ទឹក ស្រាប់តែបុរសជនសង្ស័យ ខាងលើ ដើរតាមយុវតីរងគ្រោះ ពីក្រោយចូលបន្ទប់ទឹកជាមួយ ប៉ុន្តែគ្រានោះ មានបុគ្គលិកនារីម្នាក់ មានការសង្ស័យ ក៏បានតាមចូលមើល រួចក៏បានឃើញជន សង្ស័យ ធ្វើសកម្មភាពរំលោភ លើជនរងគ្រោះតែម្តង បង្កជាការឆោឡោ ដល់សន្តិសុខ ចូលជួយអន្តរាគមន៍ ហើយជនសង្ស័យ ភ័យខ្លួន ក៏បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវសន្តិសុខ ឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនជនសង្ស័យ និងយុវតីរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត តាមនីតិវិធីច្បាប់៕/V-PC

Post navigation