Views: 1
ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ សង្ស័យបើកម៉ូតូទាក់ខ្សែភ្លើង បណ្តាលឲ្យដួល អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅវេលា ម៉ោង ៤និង៥០នាទី ទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ១៨០០ ចំណុចមុខតារាងបាល់ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ប៊ុន ហៀប ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មន្ត្រីយោធា ពាក់ស័ក្ដិ៤ ស្នាក់នៅបុរីរិទ្ធ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះ ម៉ូតូ ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS7154 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨០០ ទិសដៅពីទិសខាងជើង ទៅខាងត្បូង គោលបំណងទៅបុណ្យ ខណៈមកដល់ ចំណុចកើតហេតុ ខាងលើ សង្ស័យទាក់នឹងខ្សែភ្លើង បណ្ដាលឲ្យដួលបោកក្បាល អូសជាច្រើនម៉ែត្រ ខណៈខ្សែភ្លើងបានធ្លាក់មកដល់ផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ចុះមកកន្លែងកើតហេតុ ពិនិត្យជាក់សែ្តង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC

